បានបុណ្យណាស់! ព្រោះតែមូលហេតុនេះ...យុវជនម្នាក់ដឹកនាំចា.ក់ផ្លូវប្រវែងជិត៣គីឡូម៉ែត្រ ប្រើរយៈពេលតែ២ថ្ងៃ

សង្គម

ហ្វឺសញូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លូវគឺពិតជាមានសារៈសំខាន់ណាស់ប្រៀបបានដូចនឹងសរ.សៃឈា.មអ៊ីចឹង បើសិនជាអត់ផ្លូវច្បាស់ណាស់គឺមិនអាចធ្វើដំណើរបាន ហើយបើមិនស្រួល ការធ្វើដំណើរក៏ពិបាក និងអាចមានបញ្ហាកើតឡើងផ្សេងៗផងដែរ។

បើយើងមកមើលផ្លូវមួយខ្សែនេះ ដែលមានទីតាំងចេញពីភូមិស្វាយ ឆ្ពោះទៅវត្តអង្គព្រះស្រី ស្ថិតក្នុងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺខូចពិបាកធ្វើដំណើរស្ទើរតែទាំងស្រុងបាត់ទៅហើយ តែដោយសារតែមានឆន្ទៈមួយចង់ឲ្យបងប្អូនប្រជាពលរដ្ឋមានផ្លូវល្អ ស្រួលក្នុងធ្វើដំណើរធ្វើឲ្យបុរសម្នាក់ ខិតខំដើម្បីសម្រេចគម្រោងនេះឲ្យទាល់តែបានក្នុងរយៈពេលតែ០២ថ្ងៃប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ុំ ប៊ុនធឿន ហៅក្រៅ (ឆុង) ទើបតែមានអាយុ២៤ឆ្នាំប៉ុណ្ណោះ មានមុខរបរជាអ្នកតន្ដ្រីករបុរាណតាមរោងការ រោងបុណ្យ គឺបានខិតខំដេីររកជំនួយពីសប្បុរសជននានា  ដើម្បីយកមកធ្វេីផ្លូវមួយខ្សែនេះដែលមានប្រវែងជិត៣គីឡូម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឆុង បានប្រាប់មូលហេតុឲ្យយើងបានដឹងថា កត្តាដែលជម្រុញចិត្តលោក ក្នុងការដឹកនាំ ដើម្បីធ្វើការជួសជុលផ្លូវមួយខ្សែ ដែលរងការខូ.ច.ខា.តនេះ គឺ ដោយសារលោកឃើញក្មេងៗពិបាកក្នុងការធ្វេីដំណេីទៅសាលារៀន ហើយកត្តាមួយទៀតនោះគឺដោយលោកឃើញយាយតា និងចាស់ៗ ពិបាកក្នុងការធ្វេីដំណើរទៅវត្តនារដូវភ្ជុំ ដែលបើមានភ្លៀងធ្លាក់វិញ ផ្លូវនេះគឺរអិល និងជាប់ផុងតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏ដូចជាដើម្បីផ្ដល់ភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ សាលាឃុំ មណ្ឌលសុខភាព និង ទៅប៉ុស្តិ៍នគបាលជាដើម។

លោកក៏បានបញ្ជាក់ផងដែរថា ផ្លូវប្រវែងជិត៣គីឡូម៉ែត្រនេះគឺត្រូវការចំណាយរយៈពេល ២ថ្ងៃ ខណៈគម្រោងគិត៤ថ្ងៃ ដែលប្រើប្រាស់ថវិការសរុបក្នុងការសាងសង់នេះគឺ ចំណាយទឹកប្រាក់អស់ចំនួន ១០លានរៀលដែលទទួលបានពីសប្បុរសជន៕

@FirstNewsAsia