
សង្គម
នៅថ្ងៃទី១០ ខែកញ្ញានេះ Lisa ដែលជនជាតិថៃ បច្ចុប្បន្នជាតារាល្បីក្នុងក្រុម BLACKPINK បានចេញវីដេអូបទចម្រៀងទោល ចេញពីក្នុងអាល់ប៊ុម «LALISA» កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនឹងបទចម្រៀងវីដេអូមួយនេះ។



ដោយសារឈុតខ្លះក្នុងវីដេអូបទចម្រៀង មានការរៀបចំ ផ្ទៃពីក្រោយជាខ្លោងទ្វារប្រាសាទ និងឈុតមកុដដែលនាងគ្រងក៏ច្នៃបែបបុរាណនោះ មានការរិះគន់យ៉ាងខ្លាំងផងដែរ ដោយផេកមណ្ឌលវប្បធម៌បានលើកឡើងថា៖
«khmer temple in K-pop គេទៅហួសដល់ណាក៏មិនផុតពីវប្បធម៌ខ្មែរដែរ យើងគួរភ្ញាក់ខ្លួន ចេះស្រលាញ់ ការពារ អភិវឌ្ឍន៌វប្បធម៌ខ្មែរអោយបានគង់វង្ស កុំអោយដូនតាខកបំណងអោយសោះ»

ជាមួយគ្នានេះដែរ ងាកមកមើលផេក មរតកដូនតាខ្មែរ វិញបានលើកឡើងថា៖ «ខ្ញុំមិនដែលរើ.សអើ.ង.ពូ.ជ.សា.ស.ន៍ ប្រកាន់ថាថៃខ្មែរអ្វីទេ ខ្ញុំគ្រាន់ស្រឡាញ់របស់ដែលដូនតាខ្ញុំបន្សល់ទុកអោយ។ សម្រាប់ខ្ញុំជាខ្មែរមួយរូបពិតជាឈឺ.ចា.ប់នៅពេលរចនាបថខ្មែរត្រូវបានគេយកទៅបង្ហាញថាជារបស់គេ ប៉ុន្តែទោះឈឺយ៉ាងណាក៏មិនស្មើពេលឃើញកូនខ្មែរមួយចំនួនបែរជាទៅការពារថាជារបស់ថៃ ដោយសម្អាងថាជាប្រាសាទភ្នំរូងទៅវិញ ចុះក្បាច់ចម្លាក់ត្រង់រង្វង់ក្រហមដែលគូស តើជារបស់ថៃទៀតមែនដែរទេ?
ឬក៏មិនស្គាល់ក្បាច់ប្រាសាទខ្លួនឯង? ឬក៏ស្គាល់ដែរ ប៉ុន្តែស្រឡាញ់កញ្ញា Lalisa ជនជាតិថៃ បច្ចុប្បន្នជាតារាល្បីក្នុងក្រុម Blackpink ជាជាងមរតកដូនតាខ្មែរទើបមើលឃើញថាជារបស់ថៃ? ក្បាច់ចម្លាក់កន្លែងខ្លោងទ្វារ ជារបស់ខ្មែរសុទ្ធសាធ ដែលប្រាសាទភ្នំរូងគ្មានក្បាច់ចម្លាក់បែបនេះទាល់តែសោះ តែខ្មែរខ្លះលើកទូលប្រាប់ពិភពលោកថាជារបស់ថៃ។ ពិចារណាតាមការគួរ សម្រាប់ខ្ញុំៗមានពាក្យតែពីរម៉ាត់គត់គឺ "ខ្លោ.ច.ផ្សា.រ"»


បន្ទាប់ពីល្បីរឿងវីដេអូចម្រៀង ខាងលើនេះ ស្រាប់តែតារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស បង្ហាញការអន់ចិត្ត ចំពោះស្នាដៃចម្រៀងនាងកន្លងមក ដែលមានតែអ្នករិះ.គ.ន់មិនឱ្យតម្លៃ រហូតដល់នាងសម្រេចចិត្តបញ្ឈប់ គគ្រោងថត វីដេអូចម្រៀងជាច្រើនពាក់ព័ន្ធនឹង ការបង្ហាញវប្បធម៌កម្ពុជា។ ដោយលើកឡើងថា៖
«នេះគឺជា concept បទ top of the ladyដែលនិយាយពីឬទ្ធិអំណាចនៃស្រ្តី ប៉ុន្តែខ្ញុំក៏សំរេចិត្តយកឈុតនឹង concept នេះមកថតជារូបសន្លឹកវិញ ព្រោះបើសិនជាថតជា video ចម្រៀង បងប្អូនច្បាស់ជាយល់ហើយថាយ៉ាងម៉េចនោះ ព្រោះខ្ញុំផ្ទាល់ច្រើនលើកច្រើនសារហើយមិនមានអ្នកសារ ទ ទេ មានតែ…



អ្វីក៏ដោយចង់ណាស់ស្រលាញ់ណាស់ចំណាយទាំងលុយនឹងពេលវេលាព្យាយាមណាស់តែអ្វីដែលទទួលបានម្តងៗមានតែធ្វើឲ្យខ្ញុំចង់បោះបង់ បើសិនជាបងប្អូនគាំទ្រថាមិនអីខ្ញុំនឹងសំរេចចិត្តម្តងទៀតជាមួយ concept របស់ខ្ញុំនេះ ហើយខ្ញុំក៏ដឹងថាវាមិនឡូយរឺអស្ចារ្យអ្វីនោះទេគ្រាន់តែស្រលាញ់ចង់ធ្វើទុកជាអនុស្សាវរិ៍យសំរាប់ខ្ញុំនឹងហ្វេន »
បើតាមផេក Re-Idea បានឲ្យដឹងផងដែរថា ៖ «ទេព បូព្រឹក និង វណ្ណដា ធ្វើMVចម្រៀងដាក់រូបប្រាសាទបុរាណ និងច្នៃប្រឌិតសម្លៀកបំពាក់បុរាណខ្លះៗ តែពលរដ្ឋខ្មែរមួយចំនួនដៀ.ល.ប.ន្ថោ.ក ពិសេស ទេព បូព្រឹក ត្រូវបានជាតិសាសន៍ឯងមើលងា.យ មើលថោ.ក ព្រោះតែគាត់បានបង្ហាញការច្នៃប្រឌិតនឹងវប្បធម៌ ។
រិះគន់គ្រប់ទម្រង់ ថាមិនសម ហេតុអ្វីបទសម័យស្លៀកខ្លីៗយកវប្បធម៌ខ្មែរមកលេងសើច តែពេលតារា Kpop ម្នាក់ជនជាតិថៃយករូបប្រាសាទខ្មែរ និង ការច្នៃប្រឌិតវប្បធម៌ បែរជានាំគ្នាសរសើជាតិសាសន៍គេពេញៗមាត់ ហើយការពារគេឡើងមាំ គេរិះ.គ.ន់រឿងប្រាសាទជារបស់ខ្មែរមិនបាន ចេញមុខការពារគេ។
ជាតិសាសន៍ឯងធ្វើអ្វីក៏ខុសដែរ តែអាជាតិសាសន៍គេត្រូវទាំងអស់។ Hmm…ចង់ចាប់ទ ះពួ.ក.នឹងឱ្យបា.ក់.ក.ងា.ប់ទេ! ក្នុងcaptionនេះមិនបានបន្ទោ.សតារាថៃម្នាក់នោះទេ តែចង់សម្តៅលើ fan ជាតិសាសន៍ឯងដែលពួកង.ប់ឡ.ប់ស.តិអស់។





