ភ្នាក់ងារលក់ដីឡូត៍ម្នាក់យករូបឡាន Lexus 570 kuro 2021 របស់គេមកអួត ដល់ម្ចាស់គេតាមទាន់លាន់មាត់បែបនេះតែម្ដង

សង្គម

ហ្វឺសញូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តប្រហែលជាបានស្គាល់ហើយ លោកចាងហ្វាងកាសែត PVN News គឺលោក ផែង វណ្ណៈ ដែលជាអ្នកមានប្រជាប្រិយភាពនៅលើបណ្ដាញសង្គម និងក៏ជាអ្នកប្រើប្រាស់សម្ភារៈនិយមជាន់ខ្ពស់មួយរូបផងដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះលោកបានកុម្ម៉ង់រថយន្តស៊ែរីទំនើបម៉ាក Mercedes មួយគ្រឿង ហើយមិនបានប៉ុន្មានផងលោកក៏បានកុម្ម៉ង់រថយន្តទំនើរម៉ាក Lexus 570 kuro ឆ្នាំ 2021មួយគ្រឿងទៀតផងដែរ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមានបុរសម្នាក់ដែលជាភ្នាក់ងារលក់ដីឡូតិ៍ រំលស់គ្មានការប្រាក់ម្នាក់ យករូបឡានរបស់លោកមកបង្ហោះដោយសរសេរថា«ស្វាគមន៍សមាជិកថ្មី»។ យ៉ាងណាមិនបានប៉ុន្មានផងត្រូវសមីខ្លួនឃើញ រួចយកមកថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ឃេីញ​គេយករូបឡានខ្ញុំទៅបង្ហោះបែបនេះ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្មាស​ខ្លួនឯង​ណាស់​ !» ក្រោយឃើញបែបនេះគណនីខាងលើនេះក៏ស្វែងរកលែងឃើញទៀតដែរ។

កន្លងទៅលោកផែង វណ្ណៈក៏ធ្លាប់បាននិយាយថា អត់​លុយតែចង់ហ៊ីហារ​ ? បេីមិនទាន់មានលុយច្រេីនកុំចង់ហ៊ីហារ​  អ្នកខ្លះ​មានលុយតែ​ ៧-៨​ ម៉ឺន​ដុល្លារ​ តែចង់​ជិះឡាន​តម្លៃ​ ២០ម៉ឺន​ដុល្លារ​ជាង​ សុខចិត្ត​ទៅរកអ្នកលក់ឡានណាដែលស្គាល់គ្នា​ងាយស្រួល​គេអោយជំពាក់​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះជិះបានមួយរយៈពេលខ្លី​ គ្មាន​សមត្ថភាព​រកលុយសងអ្នកលក់ឡាន​ យកឡាន​ទៅលក់វិញ​ ម្ចាស់​ហាងអោយខាត​ បែរជាស្រែកឡាំប៉ាថា​អោយខាតច្រេីនម្ល៉េះ​ ស្គាល់​គ្នា​សោះ​ ? តាមពិត​ទៅ​ឡានថ្លៃៗ​ បេីយេីងទិញជិះគឺខាត​ច្រើន​ណាស់​ ឡានកាន់តែថ្លៃ​ខាតកាន់តែច្រេីន​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឡានខ្លះខាតរហូត​ដល់​ ៣០%​ ៤០%​ ៥០%​ ក៏មាន​ ដូចជា​ G63 , Rolls Royce, Benley ។ ល​ ។ ដូច្នេះ​ បេីមិនទាន់សល់លុយច្រេីន​ កុំទាន់​ចង់​ហ៉ឺហា​ បេីចង់ហ៊ីហា​ ប្រឹង​ធ្វើ​ការ​រកលុយសិន​ ពេល​មានលុយច្រេីន​ ចង់​ហ៉ឺហា​ក៏មិនទាន់ហួសពេលដែរ​ ។ បេីជិះឡានថ្លៃៗតែជំពាក់បំណុលគេ​ ដេកមិនលក់ទេ​ មានលុយ​ប៉ុនណា​ទិញជិះប៉ុននោះទៅ​ អ្វី​ៗ​ដែល​ធ្វើ​ទៅបានស្របតាម​ សមត្ថភាព​ និង​ លទ្ធភាព​របស់​យេីង​កក់ក្តៅ​ជាង​ ។

@FirstNewsAsia