
សង្គម
លោក សែម សង្វាត គឺជាតារាចម្រៀងល្បីឈ្មោះម្នាក់ តែក្រោយមកលោកបានបាត់មុខពីសិល្បៈច្រើនឆ្នាំមកហើយ និងបានធ្លា.ក់ខ្លួនឈឺ ស្ថិតនៅក្នុងស្ថានភាពស្គមស្គាំងខ្លាំង ស្រាប់តែនៅព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២១នេះ ទទួលដំណឹងថាលោកបានលាចាកលោកហើយ។

បើតាមលោកអ៊ឹម ជីវ៉ាបានឲ្យដឹងថាតារាចំរៀង លោក សែម សង្វាត បានទទួលម.រ.ណភាពហើយ ដោយកូនប្រុសរបស់លោកបាន និយាយថា សូមជូនជាដំណឹងដល់ពុកម៉ែ អ៊ុំពូមុីងទាំងអស់គ្នាឲ្យបានជ្រាបថា នៅយប់ថ្ងៃទី 30 រំលងចូលថ្ងៃទី01 លោកឪពុកខ្ញុំបាទឈ្មោះ សែមសង្វាត (បានទទួលម.រ.ណៈភាព) នៅវេលាម៉ោង12 និង10នាទី ដោយជំងឺប្រចាំកាយ។

លោក សែម សង្វាត ឈឺជាយូរមកហើយ ត្រូវបានសម្រាកពេទ្យ ហើយគ្រូពេទ្យវិ.និ.ច្ច័យ.រោ.គថា មានជំ.ងឺម.ហា.រី.កថ្លើ.ម។





លោក សែម សង្វាត ម្ចាស់បទ កម្មករឆ្លងដែន ដែលជាបទចម្រៀងដ៏ល្បីកាលពីជាង 10 ឆ្នាំមុន ត្រូវបានគាត់យកមកបកស្រាយម្ដងទៀតនៅក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើមនៅវិទ្យាល័យហ៊ុនសែនកំពុងពពិល
គួររម្លឹកផងដែរថាលោក សែម សង្វាត គឺអតីតតារាចម្រៀងប្រចាំក្រុម EV នៃផលិតកម្មរស្មីស្ទឹងសង្កែ ដែលមានភាពល្បីល្បាញជំនាន់ឆ្នាំ១៩៩៩ ក្នុងនោះមានបទ «ស្នេហ៍តែអូន , រាជិនីដួងចិត្ត,នៅតែនឹកអូន,សំបុត្រស្នេហ៍ក្នុងសៀវភៅអូន និងមានបទពីរោះៗជាច្រើនទៀត...»



