
សង្គម
ដូចដែលបានដឹងហើយ នៅពីពេលថ្មីៗនេះនៅលើបណ្ដាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើដើមដំបងយក្ស ដោយសារហេតុផលនេះហើយ ទើបធ្វើឲ្យតម្លៃរបស់ដំបងយក្សដែលដាក់លក់នៅលើទីផ្សារ ឬអនឡាញមានការឡើងថ្លៃ ដោយតម្លៃពី១ម៉ឺនរៀលទៅមួយម៉ឺនប្រាំពាន់រៀលជាដើម។
បើតាមការស្រាវជ្រាវ ដើមដំបងយក្សគឺអាចញ៉ាំបាន ប៉ុន្តែមុននឹងញ៉ាំយើងត្រូវជ្រើសប្រភេទដើមដំបងយក្សដែលគេត្រូវញ៉ាំ ប្រយ័ត្នយើងញ៉ាំខុសអាចនាំជាបញ្ហាដល់សុខភាព ព្រោះដើមដំបងយក្សខ្លះគេយកទៅតែសម្រាប់ធ្វើជាថ្នាំស.ម្លា.ប់សត្វល្អិត និងខ្លះទៀតគេយកទៅផលិតធ្វើជាប្រេងឥន្ធនៈទេ។
ការញ៉ាំតាមគ្នានេះហើយជាក់ស្ដែងគឺមានបញ្ហាមែន ថ្នាក់ចូលពេ.ទ្យព្យួ.រសា.រ៉ូ.ម រហូតដល់ជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោលើកឡើងបែបនេះតែម្ដងថា៖
«នេះដូចអា.ចារ្យធំ នគររាជ និយាយមែន ប្រឹងតាមគ្នាសុីដំបងយក្យឥលូវបានដេ.កពេ.ទ្យលេងអញ្ចឹងទៅគ្រោ-ះជាងា.ប់ខានភ្ជុំក្មួយអើយ។ បងប្អូនអើយប្រ.យ័.ត្នផងទៅមើលគំរូឲ្យហើយទៅ នេះច.ង់បាន Like Comment ច្រើន មិនងា.ប់នឹងកូ.វី.ដទៅពុ.លនឹង.អា.ដំ.បងយក្យទៅវិញ។»

ដោយឡែកដោយសារតែការតាមគ្នាហូបដំបងយក្សនេះហើយធ្វើឲ្យតារាកំប្លែង អ្នកនាងស្រេង សុកាន់ដា ហៅ ខ្ញុង មិនទ្រាំនៅស្ងៀមនោះទេ ក៏ទិញយកទៅញ៉ាំសាកល្បងតាមគេតាមឯងដែរ លទ្ធផលក្រោយញ៉ាំរួច អ្នកនាង បានឲ្យដឹងតាមបណ្ដាញសង្គមតែម្ដងថា ក្អួ.តប៊ិះនឹ.ងស្លា.ប់ទៅហើយ ហើយពេលនេះឈឺក៏ព្រោះតែដំបងយក្សនេះផងដែរ។

