ពេលដឹងដំណឹងឯកឧត្តម ម៉ៅ ធនិន ទៅកាន់តំណែងថ្មីជាអភិបាលខេត្តកំពត អតីតយុទ្ធជនក្រីក្រ និងពិការភាព សម្ដែងអារម្មណ៍បែបនេះតែម្ដង

សង្គម

ហ្វឺសញូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតយុទ្ធជនក្រីក្រ និងពិការភាព ដែលរស់នៅក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ បានសម្តែងការសោកស្តាយអាឡោះអាល័យជាពន់ពេក ចំពោះវត្តមាននៃការចាកចេញ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅកាន់តំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តកំពត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្តែងការសោកស្តាយរបស់អតីតយុទ្ធខាងលើ បានធ្វើឡើងក្នុងឱកាស ដែលឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះជួបសំណេះសំណាល សួរសុខទុក្ខជាលើកចុងក្រោយ និងនាំយកស្បៀងអាហារប្រចាំខែ ដើម្បីជួយទ្រទ្រង់ការរស់នៅ របស់អតីតយុទ្ធជនក្រីក្រ និងពិការភាព ជាង៤០០គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួច នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតយុទ្ធជនម្នាក់ ក្នុងចំណោមអតីតយុទ្ធជនជាច្រើននាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិតជាមានអារម្មណ៍ក្តុកក្តួល និងរ.ន្ធ.ត់ចិត្តយ៉ាងខ្លាំង នូវការចាកចេញរបស់ឯកឧត្តម ម៉ៅ ធនិន ពីទឹកដីនៃខេត្តពោធិ៍សាត់។ សមិទ្ឋិផល និងអ្វីៗគ្រប់បែបយ៉ាង ដែលជាស្នាដៃ និងកេរ្តិ៍ដំណែល ជាពិសេសចារិតដឹកនាំដ៏ល្អប្រពៃ របស់ឯកឧត្តម បានធ្វើឱ្យពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត មានការចងចាំមិនអាចបំភ្លេចបានឡើយ និងកត់ត្រាទុក ក្នុងបេះដូងជារៀងរហូត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេទាំងអស់គ្នា សូមបួងសួងដល់បារមីវត្ថុស័ក្តសិទ្ឋក្នុងលោក ជាពិសេសបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវខាន់ ខៀវ សូមមេត្តាតាមជួយបីបាច់ គ្រប់គ្រង ថែរក្សា ការពារ ឯកឧត្តមជាទីគោរពស្រឡាញ់ពេញបេះដូង សូមបានជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យលើការដឹកនាំបន្ត នៅឯខេត្តកំពត៕

@FirstNewsAsia