ព្រោះមូលហេតុនេះទើបតារារូបនេះ មិនពេញចិត្តនឹងអ្នកសុំជំនួយពីលោក ហើយមិនបានថតរូបផ្តល់ជំនួយដល់ខ្លួន

សង្គម

ហ្វឺសញូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចយើងបានដឹងហើយនៅក្នុងសង្គមបច្ចុប្បន្នតែងតែមានការផ្ដល់ជំនួយផ្សេងទៅកាន់អ្នកខ្វះខាត ហើយក្រោយពីបានផ្ដល់ជំនួយរួចគឺតែងតែឃើញមានការផុសរូបឡើងនៅលើបណ្ដាញសង្គមផ្សេងៗ យ៉ាងណាទាក់ទងនឹងការផុសរូបនេះ ឬមិនផុសពីសកម្មភាពនេះគឺមានហេតុ និងផលផ្សេងៗទៅតាមការយល់ឃើញរៀងៗខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងរឿងនេះដែរ តារាសម្តែង និងជាតារាចម្រៀងម្នាក់នៅក្នុងផលិតកម្ម ថប់ម្ហូស៊ីក គឺលោកឆឹម សក្កដា បានសម្ដែងដែលហាក់មានការមិនពេញចិត្តនឹងអ្នកដែលមកសុំជំនួយពីរូបលោក ថាដើម្បីទៅជួយអ្នកខ្វះខាត ប៉ុន្តែអ្វីដែលលោកចង់បានគឺធ្វើមិនបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឆឹម សក្កដា បានរៀបរាប់ឲ្យដឹងថា៖« សុំជំនួយជួយអ្នកនេះ ជួយអ្នកនោះ ដល់ជួយហើយ សុំរូបថតប្រគល់លុយដល់ជ.ន.រ.ង.គ្រោ-ះមិនឲ្យ! ម៉េចចឹង? ខ្ញុំមិនមែនចង់បានរូបថតយកមកបង្ហោះនោះទេ តែខ្ញុំគ្រាន់តែចង់ឃើញថាលុយខ្ញុំជួយជាហូរហែរ បានដល់ដៃជ.ន.រ.ង.គ្រោ-ះពិតអត់! ហើយឥលូវនៅតាមសុំទៀត???»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណានេះគ្រាន់តែលោក ឆឹម សក្កដា បានរៀបរាប់ឲ្យដឹងប៉ុណ្ណោះ ដោយលោកមិនបានបង្ហាញឲ្យដឹងថាអ្នកដែលសុំជំនួយជាអ្នកណា ហើយអ្នកដែលត្រូវការជំនួសជាអ្នកណានោះទេ។

តាមការយល់ឃើញអ្នកខ្លះក៏ថាប្រយ័ត្នគេបោ.ក ឯអ្នកខ្លះទៀតយល់ថាបើយើងមានចិត្តឲ្យគេទៅហើយ គេយកទៅឲ្យ ឬមិនយកទៅឲ្យស្រេចតែគេទេ គឺយើងមានសិទ្ធិមិនឲ្យគេបាន ឬចាំយកទៅឲ្យដោយផ្ទាល់។

@FirstNewsAsia