
សង្គម
ខេត្តក្រចេះ ៖ គណៈបញ្ជាការឯកភាពក្រុងក្រចេះ សហការជាមួយ កម្លាំងស្នងការដ្ឋាននគបាលខេត្ត ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក អ៊ង រី ព្រះរា.ជ.អា.ជ្ញា.រ.ងអមសាលាដំបូងខេត្តក្រចេះ បានចុះប.ង្ក្រា.បទីតាំងខារ៉ាអូខេចំនួន០១ន្លែងនៅក្រុងក្រចេះ។


ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១២ និង៣០នាទី ឈានចូលថ្ងៃទី០៣ តុលា ២០២១ ដែលទីតាំងខាងលើនេះបានបេីកដំណេីរការអាជីវកម្មល្មេី.សវិ.ធា.នរដ្ឋបាល ស្ថិតក្នុង សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។


កម្លាំងសមត្ថកិច្ចបានឃា.ត់មនុស្សចំនួន ២១នាក់ផងដែរ ក្នុងនោះមានស្រីចំនួន០៧នាក់ និងដកហូតបានវត្ថុ.តា.ង រួមមាន ៖
-ម៉ូតូចំនួន ១០គ្រឿង -ទូរស័ព្ទចំនួន ២៣គ្រឿង និងវត្ថុ.តា.ងមួយចំនួនទៀត ។
សូមចូលរួមអនុវត្តវិធានសុខាភិបាលទាំងអស់គ្នា ៣កុំ ៣ការពារ ឲ្យបានខ្ជប់ខ្ជួនដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិពីកូវីដ១៩។






