
សង្គម
មិត្តភក្តិគ្រប់គ្នាមានការភ្ញាក់ផ្អើល ក្រោយពីបានទទួលដឹងថា តារាសម្ដែង និងជាអ្នកនិពន្ធមួយរូប គឺលោក ហង្ស អច្ឆរិយា បានទទួលម.រ.ណ.ភាពនៅថ្ងៃ0២ តុលា ឆ្នាំ២០២១ទាំងវ័យក្មេងយ៉ាងកម្សត់បែបនេះ ។

បើយោងតាមការឲ្យដឹងពីលោក ហង្ស វិទូ ដែលអាចជាប្អូនប្រុសរបស់លោក បានសរសេរ និងរៀបរាប់ឲ្យដឹងថា «ខ្ញុំដឹងថាបងនៅមានរឿងច្រើនមិនទាន់បានសម្រេច ហើយក៏មានរឿងច្រើនទៀតដែលយើងមិនទាន់បានធ្វើជាមួយគ្នា តែពេលនេះបងបានចាកចេញពីប្អូនៗហើយ ។លាហើយបងប្រុស សូមបងទៅអោយបានសុខ។ ខ្ញុំសប្បាយចិត្តដែលបានស្គាលបង ហើយបានធ្វើជាប្អូនប្រុសបង។»

ជាមួយគ្នានេះដែរ សិល្បករយើងមួយរូបទៀតគឺលោក ម៉ា ច័ន្ទបញ្ញា បានសម្ដែងសារមួយក្ដុកក្ដួលឲ្យដឹងផងដែរក្រោយពីទទួលបានដំណឹងនេះ ៖«បងអេីយ បងមានក្ដីសុបិនច្រេីនណាស់។ ពីមុន កាលយេីងជាសិក្ខាកាមផ្នែកនិពន្ធជាមួយគ្នា បងតែងសរសេីរខ្ញុំថា ជាមនុស្សល្អគ្រប់ដប់។ ជីវភាព ព្រោះតែជីវភាព ទេីបដំណេីរជីវិតបងប្រែប្រួលបែបនេះ។

បង Hang Achariya ជាអ្នកនិពន្ធម្នាក់ ខ្ញុំចាំឈ្មោះដេីមគាត់គឺ ហង្ស បូរិន ជាអ្នកនិពន្ធម្នាក់ ដែលសម្បូរគំនិតច្នៃប្រឌិត។ ខ្ញុំធ្លាប់មានក្ដីស្រមៃមួយយករឿងគាត់ ធ្វេីការជាមួយគាត់ ថតកុន តែពេលនេះ បងទៅចោលខ្ញុំហេីយ។ ខ្ញុំមានការស.ង្វេ.គក្នុងចិត្តណាស់។ប្រហែលបងខ្វះខាតពេកហេីយ ទេីបបងក៏ធ្លាប់ពឹងពាក់លុយកាក់ខ្ញុំដែរ។ ហ្ហឹមមមម រឿងដែលស្មានមិនដល់ គឺខ្ញុំមិននឹកស្មានថា គាត់ខ្វះដល់ម្លឹង។
កាលណោះ ខ្ញុំនៅតែចាំគាត់ ខ្ញុំនៅតែសួរគាត់ថា សៀវភៅរឿងបងអង្កាល់ចេញ។ ខ្ញុំអាចសូមចូលទុនបានអត់។ ខ្ញុំស្រឡាញ់សមត្ថភាពគាត់ណាស់ តែពេលវេលាគាត់ខ្លីម្ល៉េះ? សូមបងទៅកាន់ឋានផុតទុក្ខទាំងឡាយផង។ ជាតិក្រោយ សូមបង សម្រេចក្ដីសុបិនបងជាតារាសម្ដែងនិងអ្នកនិពន្ធ។»
យ៉ាងណាមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេថា លោកទទួលម.រ.ណភាពដោយសារអ្វីអោយប្រាកដនោះទេ បើតាមការឲ្យដឹងតាមរយៈគណនីរបស់លោកហង្ស អច្ឆរិយា គឺបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ១២ ខែកញ្ញា «ដេកពេទ្យធំបាត់ដំបង។ កាលនៅមានសុខភាពល្អ មានរូបសម្រស់ស្រស់សង្ហា ម៉ែហៅមកលេងផ្ទះ មិនមកទេ ចេះតែថារវល់។ តែដល់ពេលធ្លា.ក់ខ្លួ.ន.ឈឺធ្ង.ន់ ទើបវិលមករកម៉ែ មករកផ្ទះ។»

ថ្ងៃទី ១៤ ខែកញ្ញា «ខ្ញុំមិនអាចដកដង្ហើមរួច ដុកទ័រនៅពេ.ទ្យធំខេត្តបាត់ដំបងសម្រេចដាក់អុ.កស៊ី.ហ្សែ.នឲ្យខ្ញុំ។ អរគុណលោកដុក.ទ័រសង្ហាៗ និងចិត្តល្អ។ អរគុណអ្នកគ្រូពេទ្យដូចគ្នា។»
ថ្ងៃទី ១៥ ខែកញ្ញា«គ្រប់គ្នាអាចបោះបង់ចោលខ្ញុំ និងឈប់រាប់រកខ្ញុំ តែក្នុងលោកនេះ គឺមានតែម៉ែមួយគត់ ដែលតែងតែចាំមើលផ្លូវខ្ញុំ រង់ចាំខ្ញុំវិលត្រឡប់មកផ្ទះ មកភូមិវិញ។ មិនថាខ្ញុំខុសយ៉ាងណា រាប់រយរាប់ពាន់លានដង ក៏ម៉ែនៅតែអ.ភ័.យ.ទោ.ស និងអនុគ្រោ-ះឲ្យខ្ញុំជានិច្ច។ សម្រាប់ម៉ែ ខ្ញុំគឺជាទេវបុត្រដែលអស់អាយុ ហើយត្រូវឋានសួគ៌ាប្រទានមកឲ្យ(ទម្លាក់មកភពផែនដី)៚។ អរគុណម៉ែ ហើយក៏អរគុណប៉ា។»
«ធ្វើតេស្តិ៍កូ.វី.តចំនួនប្រាំដង អវិជ្ជមានទាំងប្រាំដង។ ម៉ែភ័.យចង់ខ្យ.ល់គ ពេលកំពុងរង់ចាំលទ្ធផល។ ដុកទ័រប្រចាំមន្ទីរពេទ្យធំខេត្តបាត់ដំបងសង្ហាៗណាស់។ ហិហិ! បានអុកស៊ីហ្សែនជួយ ខ្ញុំបានធូរខ្លះហើយ។»
ស្រាប់តែនៅថ្ងៃទី ១៧ ខែកញ្ញា លោកត្រូវបានដាក់អុ.ក.ស៊ី.ហ្សែ.នសារជាថ្មី « បន្ទាប់ពីបញ្ចូលអុ.ក.ស៊ី.ហ្សែន Oxygen អស់ពីរបំពង់ធំ ខ្ញុំអាចដកដង្ហើមវិញបានហើយ។ តែមិនដឹងពេលណាបានចេញពីពេ.ទ្យទេ។ សូមគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃនិងទេវតាទាំង១ម៉ឺនលោកធាតុតាមថែរក្សាខ្ញុំផង។»
ថ្ងៃទី ១៩ ខែកញ្ញា «មិនដឹងពេលណាបានចេញពីម.ន្ទីរ.ពេ.ទ្យវិញទេ។ ដុកទ័រនៅតែបន្តដាក់អុកស៊ីហ្សែនឲ្យខ្ញុំដដែល។»
ថ្ងៃទី ២១ ខែកញ្ញា «វេ.ជ្ជប.ណ្ឌិតអនុញ្ញាតឲ្យខ្ញុំចេញពីមន្ទីរ.ពេទ្យហើយ ។ គាត់បើកថ្នាំឲ្យយកមកលេបនៅផ្ទះ។ មិនដឹងពេលណាបានជាសះ.ស្បើ.យទេ។»
ថ្ងៃទី ២២ ខែកញ្ញា «ក្ដៅក្បា.លខ្លាំងពេក ម៉ែជ្រលក់ក្រមាពោះគោនឹងទឹក ចងក្បាលឲ្យត្រជាក់។ ចេញពីពេទ្យ.ធំមកដេកលេ.បថ្នាំនៅផ្ទះ។ ត្រូវលេបថ្នាំរាប់ខែទៀតទើបជា។ រ.លា.កក្រ.ពះ និងរ.លា.កពោះវៀ.នធ្ង.ន់ធ្ង.ររហូតមិនអាចដ.កដ.ង្ហើមបាន ត្រូវដាក់អុកស៊ីហ្សែន។»
ថ្ងៃទី ២៨ សីហា ខ្ញុំបាទហង្ស អច្ឆរិយា HANG ACHARIYA សូមថ្លែងអំណរអរគុណជាអនេកកប្បការ ដល់សែត ហត្ថា SET HATTHA ហៅ កូនចាបមាស (ចំពោះ)ដែលបានផ្ញើលុយចំនួន100$ អាមេរិក ឲ្យខ្ញុំដើម្បីទុកទិញថ្នាំព្យា.បា.លជំ.ងឺ និងប.ង់ថ្លៃដេកពេទ្យ។ Thanks sister.













