
សង្គម
អំឡុងទសវត្សរ៍៦០ លោកគ្រូ អ៊ុក សំអាត ជាតន្ត្រីករទេ តែដោយសារតែទេពកោសល្យលេងតន្ត្រី លោកបានប្រឹងប្រែងវិវឌ្ឍន៍ខ្លួនទៅជាអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀង ហើយយកតាមគំរូកវីជំនាន់មុន ដើម្បីរក្សាតន្ត្រីនិងចម្រៀងរសជាតិខ្មែរ។

កវី អ៊ុក សំអាត ដែលបច្ចុប្បន្នមានជន្មាយុ៧៩ឆ្នាំ និងមានតួនាទីជាទីប្រឹក្សានៃក្រសួងព័ត៌មាន ទោះបីជាបែបនេះក្ដី ក៏បច្ចុប្បន្នកំពុងបន្តអាជីព តែងនិពន្ធបទចម្រៀង ដែលគាត់ស្រឡាញ់តាំងពីក្មេង និងកំពុងសហការជាមួយសិស្សជំនិតឈ្មោះ ម៉ៃ វឌ្ឍនា។

ដើម្បីបង្ហាញស្នាដៃឲ្យអ្នកជំនាន់ក្រោយបានឃើញកវីយើងបានឲ្យដឹងថា ទោះបានឬមិនបានអត់គិតទេ ឲ្យតែមានទុនគឺធ្វើ លោកបានឲ្យដឹងបន្ថែមថា អ្នកនិពន្ធខ្លះសម័យក្រោយៗនេះ មួយភ្លេតៗគឺបាត់ទៅវិញហើយ ដោយសារតែលួ.ចបទគេមកធ្វើ មិនមែននិពន្ធខ្លួនឯងមូលហេតុនេះហើយទើបលោកខំជាមួយសិស្ស ម៉ៃ វឌ្ឍនាខំចងក្រង។សូមទស្សនាវីដេអូលម្អិតទាំងស្រុងខាងក្រោមនេះ៖





