
សង្គម
ឧបាសិកា អុឹម ថុល ដែលគេដាក់នាមឲ្យថាជារាជនីស្មូត ដោយសារតែគាត់ជាអ្នកស្មូតជើងចាស់ មានសំឡេងពីរោះក្រួនក្រអៅ ទោះបីជារូបកាយបាត់មែនពិត តែសំឡេងនៅនិត្យ ស្ថិតស្ថេរដរាប ស្មូតសែនពីរោះ រស់មិនសូន្យសាប មិនងាយដុនដាប ទៅតាមរូបឡើយ។

នេះជាដំណឹងមួយគួរឲ្យសោកស្ដាយ ចំពោះការបាត់បង់រាជនីសំឡេងរូបនេះ ដែលជាធនធានកម្រមួយសម្រាប់កម្ពុជា ឧបាសិកា អុឹម ថុល បានទទួលម.រ.ណ.ភាពកាលពីវេលាម៉ោង ០៨និង០០នាទីថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២១ក្នុងជ.ន្មាយុ៦៨ឆ្នាំ ដោយរោ.គា.ពាធ។
សូមឧបាសិកាបានទៅកាន់សុ.គ.តិ.ភ.ពកុំបីឃ្លាតឡើយ។ សូមចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពផង។
បើតាមការបញ្ជាក់របស់កូនរបស់ឧបាសិកា អុឹម ថុលបានឲ្យដឹងថាស.ពម្ដាយរបស់គាត់នឹងត.ម្ក.ល់៤យប់៥ថ្ងៃ ដេីម្បីធ្វេីបុ.ណ្យ និងផ្តលឱកាសដល់សិស្សគណជិតឆ្ងាយមកគោរពវន្ទា ភូមិជ្រៃកោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង (ទល់មុខសណ្ឋាគារខេមរា១)ចាប់ពីថ្ងៃទី.០៣.រហូតដល់ថ្ងៃទី០៧.តុលា.២០២១.ពត៌បន្ថែម:សូមទាក់ទងតាមរយ:0963685980/017373006។





