
សង្គម
អតីតកីឡារប្រដាល់គុនខ្មែរមួយរូបប្រកាសដង្ហើយសូមឲ្យឯកឧត្តម ទៀ សីហា អភិបាលខេត្ត សៀមរាបជួយសម្រួល រឿងជលផលដកហូ.តម៉ូតូយកទៅទុក មិនប្រគល់ឲ្យវិញ ដោយថាខ្លួនលំបាកគ្មានមធ្យោបាយធ្វើដំណើរ។


កីឡាកររូបនេះបានអះអាងថាមូលហេតុដែលឈានទៅដល់ការដកហូ.តនេះដោយសារតែខ្លួនបានទៅឆ.ក់ត្រីយកមកធ្វើម្ហូបកាលពីខែមេសាកន្លងទៅ។ នេះបើតាមលោក សារឹម វ៉ាន់ថន ថ្លែងតាមបណ្ដាញសង្គមកាលពីល្ងាចថ្ងៃទី ០៤ ខែតុលាម្សិលមិញនេះ៖
« ខ្ញុំបាទឈ្មោះសារឹម វ៉ាន់ថនជាអតីតកីឡាករប្រដាល់គុនខ្មែរប្រចាំខេត្តសៀមរាប ដោយបានប្រព្រឹត្តខុ.សឆ.ក់ត្រីយកមកធ្វេីម្ហូបកាលពីខែមេសាកន្លងទៅ ហេីយត្រូវបានខាងផ្នែកជលផលដកហូ.តម៉ូតូយកទៅទុក មិនព្រមប្រគល់វិញទេ រាល់ថ្ងៃនេះខ្ញុំគ្មានមធ្យោបាយធ្វេីដំណេីរទេពិតជាលំបាកណាស់
ខ្ញុំសូមឲ្យឯកឧត្ដមទៀ សីហាជួយសំរួលអោយរូបប្អូនផងព្រោះប្អូនលំបាកណាស់រាល់ថ្ងៃនេះ។ ប្អូនសូមគោរពជូនពរឯកឧត្ដមមានសុខភាពមាំមួនទទួលជោគជ័យគ្រប់ភារកិច្ចទៅណាមកណាជួបតែសំណាងល្អ៕»






