
សង្គម
ខេត្តកែបគឺជាខេត្តមួយដ៏តូចបំផុតរបស់ប្រទេសកម្ពុជា ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកែបស្ថិតនៅមិនប៉ុន្មានសហាតិមាត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ។
ក្រុងកែបសំបូរគ្រឿងសមុទ្រថោ.កៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ កែបក៍មាននូវផលិតផលជាច្រើនផងដែរដូចជា ម្រេច អំបិល ផ្លែឈើ ធុរ៉េន ស្វាយ ដូង សាវម៉ាវ ហើយ និងមានតំបន់ទេសចរណ៏ ជាច្រើនដូចជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ និងរមណីយដ្ឋានជាច្រើន ជាពិសេសក៍មានសណ្ឋាគារសម្រាប់ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិសម្រាប់ស្នាក់នៅទីនោះផងដែរ។
សម្រាប់នៅឱកាសបុណ្យភ្ជុំបិណ្ឌនេះ កែបយើងឃើញថាមានភ្ញៀវទេសចរយើងសម្រុ.កទៅលេងយ៉ាងច្រើនកុះករ នេះបើយោងតាម មន្ទីរព័ត៌មានខេត្តកែប សូមគោរពជូននូវ ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងបរទេស អញ្ចេីញមកសម្រាកលំហែកម្រាន្តនៅរមនីយដ្ឋានឆ្នេរកែប ក្រុងកែប នារសៀលថ្ងៃអង្គារ៍ ទី០៥ ខែតុលា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ៕ តោះទៅទស្សនាទិដ្ឋភាពរួមទាំងអស់គ្នា៖
