
សង្គម
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងសារក្រេីនរំលឹកថា សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយក្រុមណានោះ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្កហេតុនៃការច.ម្ល.ងរោ.គកូ.វី.ដ-១៩ រា.តត្បា.តធំធេង ដល់គ្រួសារ និងអ្នកដទៃ នៅក្នុងសហគមន័ដែលបុគ្គលនោះរស់នៅ ក្រោយពេលបុណ្យភ្ជុំបិណ្ឌ ដែលអាចឈានទៅដល់មានការស្លា.ប់បាត់បង់ជីវិតនូវមនុស្សជាទីស្រឡាញ់របស់ខ្លួន៖
លោកជំទាវបានឲ្យដឹងបន្តថា ក្រោយពីខ្ញុំបានឃេីញរូបភាពដេីរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមទីតាំងមួយចំនួនមក ខ្ញុំមានការបារម្ភខ្លាំងណាស់ នូវស្ថានភាពខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់ ដោយនាំគ្នាផ្តុំច្រេីនកុះករពេកហេីយៗ មិនមានអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ។ នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នាច្រេីនហួសប្រមាណ ក្នុងពេលដែលវី.រុ.សកូ.វី.ដ-១៩ ជាពិសេសពពួកដែលតា កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស ហា.និ.ភ័.យនៃការច.ម្ល.ងប.ន្តគ្នាលឿននឹងអាចកេីតឡេីងគ្រប់ពេល និងគ្រប់ទីកន្លែង ក្នុងសភាពដែលបងប្អូនជួបជុំប្រមូលផ្តុំកកកុញ ដោយសារតែភាពមាន:ចង់ចូលទៅលេងទឹក ឫកំសាន្តបែបយុវវ័យជុំៗគ្នាច្រេីន ដោយមិនស្តាប់តាមការណែនាំរបស់អជ្ញាធរ និងសមត្ថកិច្ច។
បងប្អូនដឹងទេថា មូលហេតុនៃការផ្ទុ-ះជំ.ងឺ.ដ៏ច្រេីនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន គឺចេញមកពីកន្លែងដែលកកកុញមនុស្សច្រេីន ឫនៅកន្លែង ៣ជ (កន្លែងបិទជិត កន្លែងជុំៗគ្នាច្រេីន និងនៅជិតកៀកៗគ្នា) ដោយមិនមានអនុវត្តវិធានការការពារខ្លួននេះឯង។ តាមរូបភាពដែលខ្ញុំបានឃេីញមួយចំនួន គឺជាការជួបជុំបែបមិនមានការបារម្ភពីហា.និ.ភ័.យនៃការ.ច.ម្ល.ងវី.រុ.សកូ.វី.ដ-១៩ ទាល់តែសោះ។

ជាការពិតហេីយ ដែលបងប្អូនចង់លេងសប្បាយ ក៏ប៉ុន្តែ មិនត្រូវឱ្យការសប្បាយរបស់ខ្លួន ក្លាយជាការកេីតទុក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនដោយសារការឆ្ល.ង.ជំ.ងឺកូ.វី.ដ-១៩ នោះទេ។ ត្រូវចងចាំថា “ ជីវិតយេីងមានតែមួយគត់ បេីស្លា.ប់បាត់ទៅ តេីការសប្បាយតែមួយភ្លែត ឫមួយថ្ងៃ ជាផលចំណេញសម្រាប់បុគ្គលដែរទេ?

ហេីយយេីងអាចនៅមានពេល និងទីកន្លែងច្រេីនទៀត ដេីម្បីស្វែងទៅរកការកំសាន្តសប្បាយ ដោយមានការប្រុ.ង.ប្រ.យ័ត្នខ្ពស់ ដែលយេីងអាចរៀនរស់នៅ បានយូរអង្វែង ជាមួយនឹងការវិវត្តន៍បម្លែងខ្លួននៃវី.រុ.សកូ.វី.ដ-១៩។ ការដកស្រង់បទពិសោធន៍ និងរៀនសូត្ររស់នៅកំសាន្តសប្បាយរបស់យេីង ចាំបាច់ត្រូវធ្វេីតាមបែប "សន្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា” ទេីបយេីងអាចឈានទៅដល់ការរក្សាបាននូវសុខសុវត្ថិភាព រក្សាបានសុខភាពបុគ្គល គ្រួសារ និងសហគមន៍ បានយូរអង្វែងផងដែរ។
ខ្ញុំសូមក្រេីនរំលឹកហេីយរំលឹកទៀតថា ទោះជាបុគ្គល និងក្រុមគ្រួសារ ដេីរកំសាន្តនៅទីណាក៏ដោយ សូមកុំភ្លេចនាំយកទៅជាមួយខ្លួននូវការអនុវត្តន៍ “៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន រូមគ្នាបញ្ចៀសបាននូវការច.ម្ល..ងបន្តគ្នា ដែលជាម.ហ.ន្ត.រា.យសុខភាពសាធារណ: និងសេដ្ឋកិច្ចជាតិ។ ត្រូវចេះជួយដាស់តឿនគ្នា រំលឹកគ្នាទៅវិញទៅមក ក្នុងពេលដេីរកំសាន្ត នូវក្បួនការពារខាងលេីនេះ ជាចាំបាច់ ដេីម្បីសេចក្តីសុខ និងសុខភាពល្អផ្ទាល់ខ្លួន និងក្រុមគ្រួសារមានសុវត្ថិភាព ហេីយមិនត្រូវនាំវី.រុ.សកូ.វី.ដ-១៩ មកច.ម្ល.ងក្រុមគ្រួសាររបស់ខ្លួនឡេីយ ជាពិសេសជនវ័យចាស់ និងវ័យចាស់ជរា។
សូមជូនពរបងប្អូនប្រជាពលរដ្ឋ សុខភាពល្អ ចៀសផុតការច.ម្ល.ងរោ.គ.កូ.វី.ដ-១៩ ចង្រៃ គ្រប់ៗគ្នា និងសូមអរគុណច្រេីន។
ជាមួយគ្នានេះដែរនៅល្ងាចថ្ងៃទី ០៦ ខែតុលានេះទំនប់បង្ហៀរអន្លង់ជ្រៃដែលជាទីតាំងមួយសំបូរទៅដោយការប្រមូលផ្ដុំគ្នា និងមិនសហការក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងក្នុងបរិវេណទឹកនៅទំនប់បង្ហៀរអន្លង់ជ្រៃ ដែលមានទីតាំងស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទៀតទេដើម្បីការពារជំ.ងឺកូ.វី.ដ១៩។



