សង្គម
កាលពីថ្ងៃទី0៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានដាក់ចេញគោលការណ៍៥ចំណុច ដើម្បីប្រមូលពន្ធលើយានយន្ត ដែលគ្មានពន្ធ និងអា.ក.រនាំចូលស្របតាមច្បា.ប់ស្តីពីគយ ហើយកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀតឲ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងរថយន្តចង្កូតស្តាំដែលគ្មានពន្ធ ចូលបំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអា.ក.រចំនួន ១០%។
ជាមួយគ្នានេះរថយន្តចង្កូតស្តាំត្រូវកែចង្កូតពីស្តាំ មកឆ្វេងឲ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខណៈចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធនឹងត្រូវឲ្យបង់ពន្ធអា.ក.រពេញលេញ ដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអា.ក.រទៀតឡើយ ហើយឱសានវាទ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការប.ង្ក្រា.បយ៉ាងតឹ.ងរ៉ឹ.ង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយប.ង្ក្រា.បបានត្រូវដោ-ះបំ.បែ.កជាគ្រឿងបន្លាស់ ឬកំ.ទេ.ចចោ.ល។
បើតាម លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា រយៈពេលមួយខែមកនេះ ម្ចាស់រថយន្តដែលចូលបង់ពន្ធ មានរថយន្តប្រមាណ១៥០គ្រឿងហើយបានចូលខ្លួនទៅបង់ពន្ធ និងទៅតំកល់ប្រាក់ពន្ធ ចំពោះរថយន្តចង្កូតស្តាំ។
ហើយការមកបង់ពន្ធរថយន្តទាំងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានចំណូលជាង២.៤លានដុល្លារ ខណៈតាមការប៉ាន់ស្មានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដី មានប្រមាណជិតមួយម៉ឺនគ្រឿង។
លោកក៏បានបន្ថែមឲ្យដឹងទៀតថា រថយន្តទាំងនោះ នឹងត្រូវបង់ពន្ធខុសៗគ្នាទៅតាមប្រភេទ និងស៊េរីឆ្នាំ ដែលអត្រាពន្ធត្រូវបង់ខ្ពស់បំផុត១៣០%។