សង្គម
គិតត្រឹមម៉ោង០៩ យប់ថ្ងៃទី ១០ ខែតុលានេះ គឺនៅសល់ ៣ម៉ោងជាងទៀតទេ គឺដល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសកោះហ្គាំ ក្នុងពានរង្វាន់ AFC Asian Cup China 2023 Qualifiers Playoff ។
ការប្រកួតនេះនឹងមានការផ្សាយផ្ទាល់លើហ្វេ-សបុ-កផេ-ក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង Smart Axiata ហ្គាំ 🇬🇺 v 🇰🇭 កម្ពុជា នៅថ្ងៃទី ០៩/១០/២០២១ | ម៉ោង ០០:៣០ នាទីយប់ឆ្លងចូលថ្ងៃទី ១០ | កីឡដ្ឋាន Khalifa Sport City | ប្រទេសបារ៉ែន "ទាំងអស់គ្នាដេីម្បីកម្ពុជា"
មុនការប្រកួតនេះលោកស្រីទ្រី ដាណា ប្រកាសឧបត្ភម្ភប្រាក់ចំនួន១ម៉ឺនដុល្លារផងដែរ ហើយចំពោះការស៊ុតចូល១គ្រាប់នឹងឧបត្ថម្ភថែម៥ពាន់ដុល្លារទៀត នេះបើតាមលោកស្រីប្រកាសនៅលើបណ្ដាញសង្គមនេះថា៖
«យប់នេះ អ្នកណាមើលបាល់ខ្លះ? ចែដាណាចង់មើលដែរ ដើម្បីឱ្យសប្បាយចិត្តទាំងអស់គ្នា ខ្ញុំជួយឧបត្ថម្ភ 10000$ ដល់សហព័ន្ធ។ បើស៊ុតចូលគេ ១គ្រាប់ថែម 5000$ ទៀត ដល់ក្រុម ចង់ឃើញស៊ុតចូលច្រើនៗ ហើយសប្បាយចិត្តទាំងអស់គ្នា ទោះលទ្ធផលយ៉ាងណាក៏នៅតែគាំទ្រ កម្ពុជា ស៊ូស៊ូ ផ្ដល់កម្លាំងចិត្តទាំងអស់គ្នា ខ្មែរតែមួយ»
លោក RYU HIROSE គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា មុនការប្រកួតជាមួយក្រុមជម្រើសកោះហ្គាំ ក្នុងពានរង្វាន់ AFC Asian Cup China 2023 Qualifiers Playoff ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ៖
ជាលទ្ធផល ក្នុងការប្រកួតពានរង្វាន់ AFC Asian Cup China 2023 Qualifiers Playoff ហ្គាំ ០-១ កម្ពុជា បញ្ចូលទី ដោយកីឡាករ ចាន់ វឌ្ឍនាកា ដោយលោកស្រីបានលើកឡើងថា ៖ រំភើបណាស់ ខ្មែរយើងឈ្នះហើយ សប្បាយចិត្តណាស់បងប្អូន ដេកលក់ស្រួលហើយយប់នេះ។ សង្ឃឹមថាក្រុមបាល់ទាត់យើងឈ្នះទាំង២លើក ស៊ូស៊ូ យើងស៊ុតចូលមួយគ្រាប់ 5000$ ថែមទៀត ចឹងសរុប 15000$ ក្នុងនោះ 10000$ ឧបត្ថម្ភជូនសហព័ន្ធ និង 5000$ ជូនក្រុមកីឡាករ។ នាងខ្ញុំនឹងប្រគល់ជូននៅពេលក្រុមជម្រើសជាតិចប់ភារកិច្ចវិលមកវិញ
វីដេអូត្រៀមការប្រកួតពានរង្វាន់ AFC Asian Cup China 2023 Qualifiers Playoff