សង្គម
នៅលើបណ្ដាញសង្គមថ្ងៃនេះ មានរឿងមួយដែលចែករំលែកតៗគ្នាគឺបុរសម្នាក់ដែលជាម្ចាស់ផ្ទះបានរ.ងគ្រោ-ះបាត់បង់ជីវិតដោយសារតែការធ្វេសប្រហែសបញ្ហាបច្ចេកទេសរបស់ជាងម៉ាស៊ីនត្រជាក់ ដាក់ចង់ចំណេញ ដាក់ចង់ងាយស្រួល តែលទ្ធផលហួសពីការស្មាន។
តាមរយៈរូបភាពបង្ហាញឲ្យឃើញថា ម៉ាស៊ីនបឺតខ្យល់ម៉ាស៊ីនត្រជាក់នេះមិនបានដាក់ឲ្យផុតពីដី ឬខាងលើនោះទេ គឺដាក់ផ្ទាល់នៅនឹងឥដ្ឋរ៉េរ៉ង់ដាខាងមុខផ្ទះតែម្ដង ហើយស្របពេលដែលមានភ្លៀងធ្លាក់អាចជាមានការស្ទ-ះធ្វើឲ្យមានទឹកដក់ បណ្ដាលឲ្យទៅជាមានចរន្តអ.គ្គិ.ស.នីតែម្ដង ធ្វើឲ្យឆ.ក់ស្លា..ប់បុរសម្នាក់នៅហ្នឹងកន្លែង។
ហេតុការណ៍ខាងលើនេះនេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នេះ ស្ថិតនៅចំនុចផ្លូវបេតុងទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីឡើងមើលម៉ាស៊ីនបឺតខ្យល់ម៉ាស៊ីនត្រជាក់ដែលលិចទឹកនៅវ៉េរ៉ង់ដាមុខ។
ក្មួយស្រីបុរសរ ងគ្រោ-ះខាងលើបានបង្ហោះសាររៀបរាប់ថា «ពូដែលធ្លាប់តែធ្វើអោយបងប្អូន និងក្មួយសើចសប្បាយ ពូចិត្តល្អ ពូដ៏សង្ហារ ពេលនេះពូទៅចោលពួកយើងហើយ បើមានជាតិក្រោយសូមអោយពូអាយុវែង សូមពូទៅអោយបានសុខ Broseth Yann ពួកយើងនឹងចងចាំពូរហូត»។
ជាមួយគ្នានេះដែរមានការលើកឡើងផ្សេងៗពីគ្នា ដោយអ្នកខ្លះថា៖ «ជាងខ្លះខ្ជិលថាដាក់ក្រោមអញ្ចឹងស្រួលលាង ជាងខ្លះកេងបានប្រវែងទុយោស្ពាន់វែង។ ជួបផ្ទាល់» «តាមផ្ទះគួរមានអូមម៉ែតមួយទុកសំរាប់វាស់ភ្លេី,ង រដូវភ្លៀងចឹងមាស់ស្រូបខ្លាំងណាស់តាមបេតុងក៏មានភ្លេី,ងដែរ»
«និយាយចឹងខ្ញុំជួបជាងមួយក្រុមតំឡើងម៉ាសុីនត្រជាក់អោយខ្ញុំសល់ទុយោជិត២ម៉ែត វង់បាន១ជុំ ដល់ពេលសួរគាត់និយាយថាធ្វើតាមបចេ្ចកទេស តែផ្ទះខ្ញុំ២ហាង១មានម៉ាសុីនត្រជាក់៧ ដូចជាគ្មានសល់ច្រើនយ៉ាងនឹងផង (ម្ចាស់ផ្ទះខ្លះចង់ចំណេញដោយធ្វើអោយខ្លីរហូតទទួលកម្ម.ផល ហើយជាងខ្លះក៏ចង់បានកំ.រៃច្រើនលើសពីប្រមាណ) ក្នុងនេះវាមានកម្មហើយនឹងផលដូចគ្នា៕»