សង្គម
ជាពេលវេលាមួយដែលអ្នកម្ដាយ លោកឪពុកគ្រប់គ្នាទន្ទឹមរង់ចាំ ក្រោយពីពេលដឹងថាមានសា.ច់ឈា.មចាប់កំណើតគឺរយៈពេល០៩ខែ ១០ថ្ងៃ ដែលជាថ្ងៃដែលរង់ចាំមើលកូនជាទីស្រលាញ់របស់ពួកគាត់ ហើយចំពោះកីឡាការនីតៃក្វាន់ដូរ ស៊ន សៀវម៉ី និងស្វាមី ក៏មិនខុសគ្នានោះដែរ។
កាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ប្រមាណជា០៩ជាង កីឡាតៃក្វាន់ដូរ ស៊ន សៀវម៉ី គឺបានសម្រាលកូនស្រីដោយជោគជ័យហើយ ដោយមានមានសុវ.ត្ថិ.ភាពទាំងម្ដាយ និងកូន។ នេះបើតាមការបញ្ជាក់របស់ស្វាមី សៀវម៉ី គឺលោក កែវ ដេវីត ៖
«កូនស្រីមាសឳពុក ដេវិដ ចេសសុី – Devid Jessi កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ថ្ងៃសុក្រ ទី0៨ខែតុលា ឆ្នាំ ២០២១ ៣.៥គីឡូក្រាម វេលាម៉ោង ៩យប់ពុកនិងម៉ែស្វាគមន៍វត្តមានកូនមកដល់ភពផែនដីដ៏ស្រស់ស្អាតមួយនេះ »។
ហើយនៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ កីឡាការនីជម្រើសជាតិកម្ពុជា ផ្នែកវិញ្ញាសា តៃក្វាន់ដូរូបនេះបានចេញសារថ្លែងអំណរគុណប្រិយមិត្តអ្នកលេងនៅលើបណ្ដាញសង្គមថា ៖
អរគុណបងប្អូន មិត្តភក្ក អ៊ុំពូមីង ទាំងអស់គ្នាខ្លាំងណាស់ សម្រាប់ពាក្យជូនពរល្អៗ ក៏ដូចជាអបអរសាទស្វាគមន៍វត្តមានកូនស្រីរបស់ពួកខ្ញុំទាំងពីរអ្នក ជាពិសេសអរគុណខ្លាំងទៅដល់អ្នកគ្រូ-ពេ-ទ្យទាំងអស់សម្រាប់ការមើលថែទាំយ៉ាងដិតដល់ និងយកចិត្តទុកដាក់យ៉ាងមានសុ.វ.ត្ថិ.ភាពក្នុងពេលសំរាល (ស.ម្ភ.ពបញ្ញាគ្លីនិក)។
ក្រៅពីសារជូនពរ អ្វីដែលមហាជនចាប់អារម្មណ៍នោះគឺមុខមាត់ ដេវិដ ចេសសុី គឺដូចនឹងឪពុកតែម្ដង តើលោកអ្នកយល់បែបនេះទេ?