សង្គម
ប្រហែលជាលោកអ្នកមិនទាន់ភ្លេចទេ កម្មវិធីប្រឡងលំដាប់ពិភពលោក ដូចជាកម្មវិធី The Voice Cambodia , Cambodia Idol ,Cambodia’s Got Talent និងកម្មវិធី The Voice Kid Cambodia តើលោកអ្នកចង់ដឹងទេថាម្ចាស់ពានទាំងនេះ កំពុងធ្វើអ្វីខ្លះ ដែលមានអ្នកខ្លះសឹងតែបាត់មុខពីសង្គមសិល្បៈទៅហើយ?
លោក ប៊ុត សីហា ដែលជាម្ចាស់ជ័យលាភី នៅទទួលបានពាននៅក្នុងកម្មវិធីប្រឡងចម្រៀង The Vice Cambodia កាលពីរដូវកាលទី ១ ហើយក្រោយពីក្លាយជាម្ចាស់ពានកម្មវិធីលំដាប់ពិភពលោកនេះរួចមក កេរ្ដិ៍ឈ្មោះរបស់លោកគឺមានភាពល្បីពេញប្រទេសហើយមានបទចម្រៀងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងជាច្រើនផងដែរ។
តែយ៉ាងណាកំពុងតែមានឈ្មោះល្បី បែរជាម្ចាស់ពានរូបនេះ កើតរឿងអា.ស្រូ.វជាច្រើន តាំងពីពេលនោះមកប្រជាប្រិយភាព ក៏ត្រូវបានធ្លា.ក់ចុះ ហើយស្ងាត់ពីវិថីសិល្បៈរហូតមកដល់ពេលនេះ សូម្បីតែគណនីដែលមានអ្នកតាមដានជិត១០ម៉ឺននាក់ក៏មិនឃើញមានសកម្មភាពអ្វីថ្មីដែរ ក៏មិនដឹងថាកំពុងធ្វើអ្វីដែរបច្ចុប្បន្ន ។
លោក ធែល ថៃ គឺជាម្ចាស់ជ័យលាភី កម្មវិធី The Voice Cambodia រដូវកាលទី២ ក្រោយពីបានទទួលពាននេះភ្លាម ប្រជាប្រិយភាពរបស់លោកក៏ស្ទុះឡើងល្បីល្បាញភ្លាមៗផងដែរ ដោយនៅក្នុងផលិតកម្ម រស្មីហង្សមាស មានបទម្រៀងល្បីៗជាច្រើនបទ រហូតលេចមុខក្នុងរឿងភាគក្នុងទូរទស្សន៍ហង្សមាសទៀត។
ប៉ុន្តែក្រោយល្បីបានមួយរយៈធំមក ម្ចាស់ពានរដូវកាលទី ២ រូបនេះហាក់នៅទ្រឹង ឯបទចម្រៀងយូរៗទើបឃើញចេញមួយបទ នៅក្នុងផេ.កផ្លូវការរបស់លោកដែលមានអ្នកតាមដានជិត២០ម៉ឺននាក់ ក៏មិនឃើញមានសកម្មភាពអ្វីថ្មីៗជាប្រចាំដែរ។
លោក គ្រី ថៃពៅ ម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៣ ក្រោយពីទទួលបានពាន តារាប្រុសរូបនេះ មានចម្រៀងចេញជាហូ.រហែផងដែរ ប៉ុន្តែដូចជាមិនសូវជាទទួលបានគាំទ្រពីសំណាក់មហាជនទេ តែមួយរយៈពេលក្រោយនេះហាក់ស្ងប់ស្ងាត់ទៅវិញ តែយ៉ាងណានៅឃើញមុខនៅតាមការប្រគុំតន្ត្រីនៅស្ថានីយ៍ទូរទស្សន៍បាយ័នម្ដងម្ដាលដែរ។
ក្រៅពីសិល្បៈក៏មិនឃើញម្ចាស់ពានរូបនេះមានមុខរបរផ្សេងឡើយ។
ងាកមើលមើលម្ចាស់ពាន នៅក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី១វិញ គឺពេជ្រ ថៃ ក្រៅពីចម្រៀងប្អូនក៏មានសមត្ថភាពខាងកំប្លែងផងដែរ អាចដោយសារតែសមត្ថភាពនេះហើយទើបតារារូបនេះនៅតែមានបទចម្រៀងចេញជាហូ.រហែ ទោះបីក្នុងឱកាសភ្ជុំបិណ្ឌមិនមានបទចម្រៀង ក៏មានការសម្ដែងផងដែរ។
យ៉ាងណាទោះបីជាបែបនេះក្ដីប្រជាប្រិយភាពរបស់ប្អូន ហាក់ធ្ល.ាក់ចុះបើប្រៀបកាលពីមុន។
ដោយឡែកសម្រាប់ម្ចាស់ពាន Cambodia’s Got Talent គឺប្អូន យឿន ពិសី វិញ គឺសឹងតែមិនមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ហើយ តែបានចាប់ដៃសាងសុភមង្គលគ្រួសារ និងក្លាយជាឪពុកគេបាត់ទៅហើយ ។
អ្វីដែលប្លែកទៀតនោះគឺ ប្អូនបានបង្កើតកម្មវិធី «សំនៀងខ្ញុំ» បកស្រាយចម្រៀងតាមសំណូមពរ និងលេងតន្ត្រីតាមរយៈបណ្ដាញសង្គម។