សង្គម
នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១នេះ អ្នកដែលស្គាល់ និងជាកូនចៅ ដៃគូវិនិយោគរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប បាននាំគ្នាជូនពរ ព្រោះដឹងថាថ្ងៃនេះជាថ្ងៃកំណើតរបស់លោក ចូលវ័យ ៣៦ឆ្នាំ។
តែយ៉ាងណាចំពោះសាមីខ្លួនវិញ ក៏មិនដឹងថាខ្លួនឯងកើតនៅថ្ងៃណាពិតប្រាកដដែរ ដោយការដែលមហាជនដឹងនេះគឺដឹងតាមរយៈអត្ត.សញ្ញា.បណ្ណរបស់លោកប៉ុណ្ណោះ។
អ្នកឧកញ៉ាថ្លែងបញ្ជាក់យ៉ាងដូច្នេះថា« ខ្ញុំមិនដឹងច្បាស់ថាខ្ញុំកើតថ្ងៃណាទេ ខ្ញុំមិនចូលចិត្តធ្វើខួបកំណើតអីទេ ថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំ នៅក្នុងអត្ត.សញ្ញា.ណប័.ណ្ណ តែអាចមិនមែនថ្ងៃកំណើតពិតប្រាកដ ខ្ញុំអរគុណបងប្អូនទាំងអស់គ្នាដែលបានជូនពរ ។»
យើងបានដឹងហើយអ្នកឧកញ៉ាតាមរយៈបទសម្ភាសន៍គឺ លោកមានប្រវត្តិជីវិតជាកូនអ្នកក្រីក្រ ដែលរស់នៅតាមទីជនបទ គឺស្ថិតក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាមួយនឹងជីវភាពជួបការលំបាក ដែលរកតែអង្ករច្រកឆ្នាំពុំមានផងនោះ។
ឯការរៀនសូត្រមិនបានខ្ពង់ខ្ពស់នទេ គឺរៀនបានត្រឹមថ្នាក់ទី ៨ ប៉ុណ្ណោះក្នុងអំឡុងដើមទសវត្សរ៍ ៩០ ដោយសារឪពុកម្តាយរបស់គាត់ មានជីវភាពក្រខ្សត់ទើបធ្វើឲ្យលោកត្រូវបង្ខំចិត្តឈប់រៀនដើម្បីយកពេលវេលាមកជួយក្រុមគ្រួសារវិញ។