សង្គម
រឿងដែលមហាជនជាច្រើនបានចាប់អារម្មណ៍កាលពីពេលថ្មីៗនេះ ដោយចោ.ទប្រ.កាន់គ្នាទៅវិញទៅមកពីបញ្ហាលុយតុងទីន រវាងអ្នកសិល្បៈ៣រូប គឺអ្នកនាង ក្អយ អ្នកនាង ខ្ញុង និងអ្នកនាង សឿ សុធារ៉ា ដែលធ្វើឲ្យអ្នកគាំទ្ររបស់តារាទាំង៣ រូបនេះកំពុងតាមដានយ៉ាងខ្លាំងថា និងចង់ដឹងថា តើរឿងលុយនោះ នរណាចោ.ទនរណាឲ្យពិតប្រាកដ?
ទីបំផុត នៅថ្ងៃទី១១ ខែតុលានេះ អ្នកនាង សឿ សុធារ៉ា បានចេញសារសុំទោ.សជាសាធារណៈចំពោះនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដោយថាអ្វីដែលនាងបានបង្ហោះនាពេលនោះ គឺជាការភាន់ច្រឡំ។
តាមរយៈការផុ.សជាមួយលិខិតកិច្ចសន្យាទូទាត់បំណុលផ្តាច់ អ្នកនាង សឿ សុធារ៉ា បានភ្ជាប់សារថា៖ សូមជំរាបសួរដល់បងប្អូនទាំងអស់ថា កាលពីថ្ងៃទី៦តុលា នាងបានផុសហ្វេប៊ុក និយាយអំពីការលេងតុងទីន ជាមួយអ្នកនាង ស្រេង សុកាន់ដា (ហៅ ស្រីញ៉ុង) អោយបងប្អូន បានឃើញទាំងអស់គ្នា។
នាង សឿ សុធារ៉ា សូមជម្រាបថា គាត់បានទូទាត់អោយនាង ដើម្បីបញ្ចប់រឿង តាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រួចរាល់អស់ហើយ។ ការដែលនាង ផុសឯកសារគាត់ជំពាក់លុយរឿងតុងទីននេះ គឺជាការធ្វេសប្រហែស យល់ច្រលំថ្ងៃខែរបស់នាងទេ។
ដូច្នេះនាង សូមចេញឯកសារជាផ្លូវការនេះ ដើម្បីជាការសុំអភ័យទោ.សដល់បងប្អូនទាំងអស់គ្នា ជាពិសេស គឺសុំអភ័យទោសអ្នកនាង ស្រេង សុកាន់ដា (ហៅ ស្រីញ៉ុង) ដែលនាង សឿ សុធារ៉ា បានធ្វើការមិនច្បាស់ជាមួយគាត់ ហើយធ្វើអោយបងប្អូន យល់ច្រលំដល់គាត់។»
ជាមួយគ្នានេះដែរ អ្នកនាងខ្ញុង បានលើកឡើងថា សូមលោកស្រីមើលមុខមើលក្រោយមុនធ្វើអ្វីមួយ ព្រោះមិនមែនចេះតែប.ង្ខូ.ចឈ្មោះគេហើយអាងពាក្យសុំទោ.សនោះទេ អ្វីគ្រប់យ៉ាងខ្ញុំបានដោះស្រាយតាំងពីថ្ងៃទី 24 /09/2021 កុំចេះតែមានការភ័.ន្តច្រ.ឡំពេក៕