សង្គម
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ ក្នុងខណ្ឌឬស្សីកែវ ក្រោយមានយុវជនមួយក្រុម ប្រមាណជិត១០នាក់ ចុះមករុះផ្ទះពលរដ្ឋ ស្ថិតនៅភូមិសាមគ្គី ក្រុមទី១៩ សង្កាត់ឬស្សី ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ ។
បើតាមការផ្សាយផ្ទាល់សម្ដីពីពលរដ្ឋជាខ្មែរកម្ពុជាក្រោម អះអាងគាត់មករស់នៅទីនេះតាំងពីឆ្នាំ៩០ជាងមកម៉្លេះ ហើយរាល់ខែគឺគាត់តែងតែបង់លុយឲ្យគេជាប្រចាំ ហើយកាលពីពេលថ្មីៗមកនេះ មានគេអះអាងថាដីនេះជារដ្ឋ តែដល់ពេលដែលត្រូវរុះហើយ តែគាត់សុំពន្យាពេលកន្លះខែ ស្រាប់តែក្រុមខាងលើហ្នឹងចុះមករុះតែម្ដង តែក្រុមខាងលើថាមានគេឲ្យមករុះ គឺរុះតែគេទេ(ស៊ីឈ្នួលរុះ)។
តាមរយៈវីដេអូ លើសពីនេះទៀតក្រុមដែលមករុះនេះថារដ្ឋឲ្យមករុះ យ៉ាងណាក្រោយពីមានការរុះខាងអាជ្ញាធរខណ្ឌឬស្សីកែវ ក៏មកដល់កន្លែងជួយសម្រួលផងដែរ ប៉ុន្តែមិនបានដឹងរឿងអ្វីនោះដែរ ជាមួយគ្នានេះក៏ឃើញមានបុរសម្នាក់ដែលគេអះអាងថាជាម្ចាស់ដី ប៉ុន្តែគាត់មិនបានបកស្រាយអ្វីនោះទេ។ សូមប្រិយមិត្តទស្សនាវីដេអូទាំងស្រុងខាងក្រោម ៖