សង្គម
យើងបានដឹងហើយ នៅលើបណ្ដាញសង្គម ទាក់ទងនឹង ផលិកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា ក្រោយពីបានសម្រេចចិត្តទិញសិទ្ធិម្ចាស់សំឡេងនៃពាក្យ «are you ok?» ក្នុងតម្លៃរហូតដល់ ១២,០០០ ដុល្លារ ដោយរំពឹងថាពេលចេញវីដេអូចម្រៀងពេញមកនឹងមានការគាំទ្រខ្លាំង ហើយអាចឈានដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិ តែបែរជាត្រូវបានអគ្គនាយកធំលុបមិនឲ្យដំណើរការបទនេះទៀត ខណៈការចំណាយអស់ដល់ទៅជាង៥ម៉ឺនដុល្លារ ដោយសារតែមានការរិះ.គន់ រហូតឈា.នឲ្យទៅចា.ត់ការតាមផ្លូវច្បា.ប់ទៀត។
យ៉ាងណាទាក់ទងនឹងនេះដែរមានផលិករមួយរូប គឺលោក ធារិទ្ធ បានលើកឡើងដោយ ក្នុងនាមជាអ្នកផលិតមួយរូប និងជាទស្សនិកជន
Ok MV របស់ផលិតកម្មGalaxy ស្លៀកពាក់ខោអាវសិស្សសាលាកាន់កាំ.ភ្លើ.ង នេះគ្រាន់តែជាគំនិតច្នៃប្រឌិតរបស់អ្នកដឹកនាំសម្តែង ( Creative MV ) មិនមែនធ្វើអំ.ពើខុស.ច្បា.ប់ រឺបំ.ពុ.លស.ង្គមនោះទេ គ្រាន់តែជាការផលិតបែបកំសាន្តអារម្មណ ប្លែកអារម្មណ៍អ្នកទស្សនា
1- តួអង្គក្នុងMV នេះ ស្លៀកឈុតសិស្សសាលាតែ មិនមែនសិស្សសាលាបែបខ្មែរទេ
2- កាំ.ភ្លើ.ងក៏មិនមែនកាំ.ភ្លើ.ងមែនទែនដែរ គ្រាន់ជាកាំ.ភ្លើ.ងជ័.រ ( Prop សំរាប់ថត )
3- ឈុតនេះមិនបានថតក្នុងសាលារៀនរបស់ប្រទេសកម្ពុជាពិតប្រកដមួយណាទេ គ្រាន់តែជាឆាកប្រឌិតឡើង ( មិនប៉ះ.ពា.ល់ដល់ក្រសួងអប់រំ )
រឿង Girl No where របស់ថៃ MV របស់កូរ៉េ សុទ្ធតែប្រើឈុតសិស្សសាលាដូចគ្នា មានទាំងកាន់កាំ.ភ្លើ.ង មានតែអំ.ពើហ.ង្សា មានទាំងឃា.ត.ក.ម្ម តែហេតុអីប្រជាជនគេបើកចិត្តទូលាយទទួលយក ព្រោះគេដឹកថាជាការសម្តែង នឹងផលិតបែបកំសាន្ត (Entertainment) រហូតដល់ប្រជាជនខ្មែរនាំគ្នាទស្សនា like និង Share ដូចគ្មានពាក្យរិះ.គន់សោះ
ខ្ញុំមិនយល់ហេតុអីប្រជាជនខ្មែរនៅតែមានទស្សនៈប្រកាន់បែបនេះ បែងចែកមិនដាច់ការសម្តែង នឹងមែនទែន? ខ្ញុំពិតជាសសើរ នឹងគាំទ្រដល់ផលិតកម្ម Galaxy ដែលហ៊ានចំណាយដើមទន់យ៉ាងច្រើនលើការផលិតMv មួយៗ មិនគិតពីផលចំណេញ តែផ្តោតលើគុណភាព ប្រជែងទីផ្សារអន្តរជាតិ
- ទាំងក្រុមការងារ ទាំងDecor Studio សំរាប់ថត ទាំងឧបករណ៍ថត ( Camera . Lighting . Equipment )
- ខ្ញុំស្តាយដែល Mv មួយនេះចំណាយលុយដល់ 50000$ នឹងការខិតខំផលិតរបស់ក្រុមការងារទាំអស់របស់ផលិតកម្ម Galaxy ត្រូវបានលុបចោល សូមបើកចិត្តអោយទូលាយតិច ដើម្បីអោយកំរិតសិល្បៈ ក៏ដូចការផលិតរបស់ខ្មែរអាចឈានជើង ចូលទីផ្សាអន្តរជាតិ ដូចថៃ វៀតណាម កូរ៉េផង…
ហើយលោកបានបញ្ជាក់បន្ថែមទៀតថា៖ សុំ.ទោ.សផងអ្នកទាំងអស់គ្នា ប្រហែលមានការយល់ច្រលំហើយ ខ្ញុំប្រៀបធៀប Mv របស់ សុីម៉ា នឹង រឿង Girl from no where មិនមែនចង់សំដៅលើអត្ថន័យទេ ខ្ញុំចង់និយាយអំពីសេរីភាពនៃការផលិត ចង់អោយមនុស្សមួយចំនួនបើកចិត្តអោយទូលាយបែងចែករវៀងការសម្តែង នឹងការពិត សូមកុំមានទសន្សៈនិយមពេក (គេធ្វើអីក៏សម ខ្មែរធ្វើអីក៏ខុស) សាកខ្មែរមានសា.ច់រឿងឆ្លុះបញ្ចាំងនិយាយអំពីសង្គមពិត ដូចGirl From No where ច្បាស់អត់ថា ប្រជាជនខ្មែរគាំទ្រ?
ច្បាស់ណាស់ប្រាកដជារិះ.គន់ពេញទំហឹង ព្រោះខ្មែរពេលនេះក៏មានច្បា.ប់នៃកាផលិត 18.+ ដែល តែសួរថាបើមានអ្នកផលិតមែន សួរមហាជនគាំទ្រអត់ បើមិន.ជេ.ហ៊ុ.យដី មិនខ្វល់ថារឿងអប់រំ រឺមិនអប់រំទេ ឧទាហរណ៍ ដូចរឿង Lisa ថតMV មានឈុតមុខប្រាសាទបង្ហាញពីវប្បធម៍គេ ចុះបើខ្មែរធ្វើបែបនេះបង្ហាញពីវប្បធម៍ខ្មែរ ឈររាំមុខប្រាសាទដែល តើមានរឿងអ្វីកើតឡើង?