សង្គម
ភ្នំពេញ៖ករណីគ្រោ-ះថ្នា.ក់ច.រា.ច.រណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោងជាង២ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ប.ង្ករឲ្យមានការភ្ញាក់ផ្អើល ដែលរថយន្តមួយគ្រឿងម៉ាក Rolls Royce ដែលមានតម្លៃកប់ពពក បើកបរក្នុងល្បឿ.នលឿ.ន ហើយក៏រេច.ង្កូតទៅបុ.ករ.បាំ.ងថ្ម និងបង្គោលភ្លេីងបំភ្លឺផ្លូវបា.ក់អស់១ដេីម ចំណែកឯរថយន្តវិញខ្ទេ.ចមួយកំណាត់ខាងមុខ ហើយបើកទៅមុខលែងរួច។
បើតាមប្រភពពី លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលបន្ទុកច.រា.ច.រ.ណ៍ រាជធានី ថ្លែងប្រាប់លោក ផែង វណ្ណៈ បានឲ្យដឹងថា «ករណី រ៉ូលរ៉ូយ របស់ អតីតភរិយាលោក ឌួង ឆាយ បុ.កខឿ.នផ្លូវ នឹងត្រូវបញ្ចប់នាពេលឆាប់ៗនេះ បេីម្ចាស់រថយន្តស-ងសំ-ណងខូ.ចប-ង្គោលភ្លេី.ង និង ខឿនទ្រូងផ្លូវសរុបជាង ៤០០០ ដុល្លារ ។»
ករណីនេះមានមហាជនចាប់អារម្មណ៍យ៉ាងច្រើន ដោយសារនេះជាករណីដែលកម្រ និងលើកទី១ហើយដែលរថយន្តអភិជនមានប.ង្ករគ្រោ-ះថ្នា.ក់នេះដោយខ្លួនឯង ព្រោះម្ចា.ស់រថយន្តលំដាប់នេះគឺមិនងាយបើកខ្លួនឯងទេ ធម្មតាទូទៅគេមានអ្នកបើកបរផ្ទាល់ខ្លួន។