សង្គម
បើនិយាយពីអ្នកឧកញ៉ា គិត ម៉េង ពិតណាស់មានមនុស្សជាច្រើន ដែលបានស្គាល់គាត់ តាមរយៈទឹកចិត្តដ៏សប្បុរស ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រើនសម្រាប់កិច្ចការសង្គម បើនិយាយពីវិស័យពាណិជ្ជកម្មវិញអ្នកឧកញ៉ាគឺជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ក៏ជាអ្នកមានលំដាប់នៅកម្ពុជាផងដែរ។
ក្រៅពីជោគជ័យនៅក្នុងមុខជំនួញ នៅក្នុងក្រុមគ្រួសារលោកវិញក៏មានសុភមង្គលដែរ ដូចលោកធ្លាប់បានបញ្ជាក់ថា ភាពជោគជ័យអាចត្រូវបានវាស់វែងទៅតាមច្រើនរបៀប។ ការទទួលបានសេចក្តីស្រឡាញ់និងសុភមង្គលជាមួយភរិយាដ៏ស្រស់ស្អាតរបស់លោក ជាជោគជ័យដ៏អស្ចារ្យបំផុតរបស់លោកផងដែរ។
កាលពីពេលថ្មីៗកន្លងទៅ លោកបានផុ.សនូវរូបមួយសន្លឹកជាមួយភរិយារបស់លោក ព្រមទាំងលើកឡើងថា ៖ បងជួបមនុស្សរាប់សិបនាក់ជារៀងរាល់ថ្ងៃ បន្ទាប់មកបងត្រលប់មកផ្ទះវិញ ហើយឃើញអូនដែលគឺជាមនុស្សម្នាក់ដែលធ្វើឱ្យបងនិយាយមកកាន់ខ្លួនឯងថា បងជាបុរសសំណាងបំផុតម្នាក់លើលោកនេះ។
ហើយក្រៅពីនេះក៏មានរូបមួយទៀតដែលមានភ្ជាប់ខ្លឹមសារនេះផងដែរ៖ ផ្ទះគឺជាកន្លែងដែលបេះដូងស្ថិតនៅ។ អូនគឺជាផ្ទះរបស់បង។
មហាជនមានការចាប់អារម្មណ៍ចំពោះមហាសេដ្ឋីរូបនេះជាខ្លាំងក្រោយពីការបង្ហាញសេចក្ដីស្រលាញ់ និងការគោរពឲ្យតម្លៃភរិជារបស់លោកបែបនេះ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះគឺត្រង់រូបទូរស័ព្ទដែលលោកកាន់ថត គឺមិនមែនជាទូរស័ព្ទដែលមានស៊េរីខ្ពស់នោះទេ នេះសបញ្ជាក់ឲ្យឃើញថាទោះបីជាលំដាប់សេដ្ឋីបែបនេះក្ដីក៏មើលទៅសាមញ្ញៗ ខណៈអ្នកខ្លះខំទៅប.ង់.រំ.ល.ស់ដើម្បីទទួលបានទូរស័ព្ទស៊ែរីខ្ពស់ៗ ហើយគ្រាន់តែបង្អួតគេប៉ុណ្ណោះ។