កម្ពស់ទឹកស្ទឹងសង្កែបានហក់ឡើងដល់ កម្រិតប្រកាសអាសន្ន ខណៈភ្លៀងបាននិងកំពុងបន្តធ្លាក់នៅក្នុងក្រុងបាត់ដំបង

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២១នេះ កម្ពស់ទឹកស្ទឹងសង្កែបានហក់ឡើងដល់១៣.៨៩ ម៉ែត្រ ក្នុងកម្រិតប្រកាសអាសន្ន ខណៈភ្លៀងបាននិងកំពុងបន្តធ្លាក់នៅក្នុងក្រុងបាត់ដំបងដែលបណ្ដាលឲ្យមានការហូ.រចោលផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួននៅតាមតំបន់ទំនាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាម លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានថ្លែងប្រាប់ទូរទស្សន៍ BTV ហើយលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងទាំងអស់ ជាពិសេស អ្នករស់នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងសង្កាត់វត្តគ សង្កាត់ព្រែកព្រះស្ដេច សង្កាត់ស្វាយប៉ោ សង្កាត់រតនៈ សង្កាត់ស្លាកែត និងសង្កាត់ក្ដុលដូនទាវសូមមេត្តាបង្កើ.នការប្រុ.ងប្រ.យ័ត្នខ្ព.ស់ចំពោះជំ.ន.ន់ទឹកភ្លៀងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ចាន់យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងតាមរយៈហ្វេប៊ុ.កនៅល្ងាចថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២១នេះ ថា កម្ពស់ទឹកស្ទឹងសង្កែអាចកើនដល់ ១៤,៥០ម៉ែត្រ នាវេលាថ្ងៃត្រង់ ថ្ងៃទី ១៧ តុលា ឆ្នាំ ២០២១ ។

បន្ទាប់មក ទឹកនឹងចាប់ផ្ដើមស្រកចុះវិញ ។ គិតត្រឹមម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ នេះ ទឹកស្ទឹងសង្កែ នៅចំណុចក្រុងបាត់ដំបង មានកម្ពស់ ១៣,៩០ ម៉ែត្រ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកជូនថា កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ ទឹកស្ទឹងសង្កែនៅចំណុចក្រុងបាត់ដំបង ធ្លាប់បានកើនឡើងដល់កម្ពស់ ១៤,៨២ ម។

@FirstNewsAsia