សង្គម
កំពត៖ ទាក់ទងនឹងលោក ម៉ៅ ធនិន ដែលជាអភិបាលខេត្តពោធិ៍សាត់ ហើយត្រូវផ្លាស់មកជាអភិបាលខេត្តកំពត ធ្វើឲ្យពលរដ្ឋខេត្តពោធិ៍សាត់សម្ដែងការសោកស្ដាយយ៉ាងខ្លាំង ជាមួយគ្នានេះដែរ មានមហាជនមានចម្ងល់ផងដែរពាក់ព័ន្ធនឹងការប្តូរអភិបាលខេត្តនេះ។
សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរក្នុងពេលអញ្ជើញប្រកាសផ្ទេរតំណែងអភិបាលខេត្តកំពត នៅកាលពីពេលថ្មីៗនេះ ការដោ-ះដូរអភិបាលខេត្តពោធិ៍សាត់ និងអភិបាលខេត្តកំពត គឺដោយសារអាណត្តិការងាររបស់អភិបាលខេត្តពោធិ៍សាត់ ត្រូវដល់ពេលវេលាកំណត់តាមច្បា.ប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត គឺមិនមែនដោយសារបញ្ហាអ្វីផ្សេងនោះឡើយ។
អាណត្តិការងារជាអភិបាលខេត្តពោធិ៍សាត់ ដែលមានរយៈពេលពីរអាណត្តិស្មើនឹង ៨ឆ្នាំ ស្របទៅច្បា.ប់ស្តីពីការគ្រប់គ្រងរាជធានី-ខេត្ត ដោយសារអស់អាណត្តិការងារ ខណៈដែលលោក ម៉ៅ ធនិន នៅមានសមត្ថភាពក្នុងការគ្រប់គ្រងខេត្ត និងអាយុមិនទាន់ចូលនិវត្តន៍នៅឡើយនោះ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ចែងផ្ទេរការគ្រប់គ្រងខេត្ត ដោយយកលោក ម៉ៅ ធនិន ទៅដាក់នៅខេត្តកំពត ហើយយកលោក ជាវ តាយ ទៅខេត្តពោធិ៍សាត់តែម្តង។
សម្តេចក្រឡាហោម បានបញ្ជាក់ដូច្នេះ «នេះជាហេតុផលពិត គ្មានហេតុផលក្រៅពីហ្នឹងទេ។ ដោយសារខេត្តពោធិ៍សាត់ធ្លាក់ដៃ ឬដោយសារខេត្តកំពតធ្លាក់ដៃ ក៏មិនមែនដែរ។ មូលហេតុដោយសារពេលវេលានេះឯង អាណត្តិទទួលខុសត្រូវតាមច្បា.ប់រៀបចំអ.ង្គ.ការ គឺច្បា.ប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង បានចែងយ៉ាងដូច្នេះ»។
សម្តេចក្រឡាហោមក៏បានបញ្ជាក់ផងដែរថាករណីបែបនេះ គឺមិនមែនតែលោក ម៉ៅ ធនិន នោះទេ គឺមានលោក ថោង សាវុន អតីតអភិបាលខេត្តរតនគិរីផងដែរ។