សង្គម
យើងសូមលើកយកពីជីវិតរបស់លោកយាយ ដួង តារា តាមរយៈផេ.ក ក្រុមព្រះសុរិយាទាំងស្រុងដូចខាងក្រោមនេះ៖ លោកយាយ ដួង តារា ឆ្នាំនេះមានអាយុ៨២ឆ្នាំហេីយ កំពុងរស់នៅក្នុងជីវភាពខ្វះខាតលំបាកជាខ្លាំង នៅខណៈដែលមិត្តសិល្បករដូចគ្នា និងមហាជនមួយចំនួនបាត់ដំណឹងលោកយាយឈឹង ក្រោយពេលដែលលោកយាយធ្លាប់ខ្លួនឈឺមិនអាចបំរេីសិល្បៈបាន ហេីយជីវិតលោកយាយកាន់តែដុនដាបទៅៗ ក្រោយពីកូនស្រីបង្កេីតជាទីពឹងតែមួយគាត់របស់លោកយាយក៏លា-ចា-កលោកទៅដោយជំ.ងឺម.ហា.រីក។
ជីវិតកាន់តែលំបាកៗទៅ លោកយាយធ្លាប់ខ្លួនរស់នៅជាមួយអ្នកសប្បុរសម្នាក់ដែលរាប់អានគ្នាតាំងពីក្នុងរបបខ្មែរក្រហម ហេីយបន្ទុកគ្រួសារបានធ្លាក់ទៅចៅស្រីតែមួយគត់របស់លោកយាយដែលកំពុងជាប់សិក្សានៅឡេីយ។ ដោយបានដឹងពីទុក្ខលំបាករបស់លោកយាយយ៉ាងដូច្នេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោកជំទាវ សុខ ស៉ីថន អនុប្រធានកិត្តិយសនៃក្រុមព្រះសុរិយា លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា
វីរៈ វ៉ារ៉ានី អនុប្រធានក្រុមព្រះសុរិយា និងលោក ជា វណ្ណា តំណាងក្រុមហ៊ុនបុរី ស៉ីអេសវីឡា ព្រមទាំងក្រុមការងារ បានមូលមតិគ្នានាំយកអំណោយមួយចំនួនដូចជា អង្គរ១ប៉ាវ ៥០គីឡូក្រាម ទឹកសុទ្ធ ទឹកសណ្តែក ទឹកផ្លែឈេី មី ទឹកត្រី ទឹកស៉ីអ៉ីវ សាប៊ូលាងចាន សាប៊ូបោកខោអាវ ព្រមទាំងថវិកាចំនួន ៦០ម៉ឺនរៀលទៅជូនលោកយាយដោយផ្ទាល់នៅភូមិបាក់ចិញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងជំនួបនេះ លោកយាយបានសម្តែងអារម្មណ៍រំភេីបរីករាយលាយជាមួយអារម្មណ៍ក្តុកក្តួលអួលអាក់ ទឹកភ្នែកហៀហូ-រ។ លោកយាយ ចង់ទៅសម្តែងភាពយន្តបន្ត តែដោយជំ-ងឺមិនអាចធ្វេីអោយលោកយាយទៅបាន។ បំណងក្នុងជីវិតចុងក្រោយ លោកយាយ ចង់សុំតែកូនផ្ទះតូចមួយប៉ុណ្ណោះដេីម្បីរស់នៅ ដោយលោកយាយមិនចង់បានអ្វីច្រេីនទេ។
ក្រុមព្រះសុរិយា សូមអំពាវនាវយ៉ាងទទូចសុំសប្បុរសជនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុកទាំងអស់មេត្តាជួយលោកយាយតាមកម្លាំងសទ្ធាតិចក្តីច្រេីនក្តី តាមរយះចៅស្រីបង្កេីតរបស់លោកយាយឈ្មោះ យ៉ា រ៉េត 0967111406 រឺតាម គណនី ABA លេខ 000710640 PICH MAKARED។
លោកយាយ ដួងតារា ដែលគេស្គាល់នាមថា លោកស្រី ណុប ណែម បានចូលបំរេីក្នុងវិស័យសិល្បៈខ្មែរតាំងពីដេីមទសវត្ស៦០ ក្នុងខ្សែភាពយន្តដំបូងរឿងរលកវាសនា។ នៅពេលនោះ លោកយាយ ក៏បានរួមមេត្រីភាពស្នេហាជាមួយតារាភាពយន្តណុប ណែម ដោយកូនប្រុសស្រីពីរនាក់រួមគ្នា។
លោកយាយបានសម្តែងភាពយន្តជាច្រេីនដូចជា រឿង សព្វសិទ្ធិ រឿងលោហិតវាសនា រឿង ប្រ-ហារដួងចិត្ត រឿង តិកឆេង រឿង ស៉ីយិនគុយ រឿង កន្សែងស្លាដក ជាដេីម។ ក្រោយរបបខ្មែរក្រហម លោកយាយវិលមកបំរេីវិស័យសិល្បៈភាពយន្តវិញ ហេីយក៏មានឈ្មោះល្បីល្បាញម្តងទៀត។
ជាអ-កុសលកម្ម កូនៗដែលតំណក់ឈាមរបស់តារាភាពយន្តណុប ណែមទាំងពីររូបនោះ បានបាត់ស្រមោលពីផែនដីនេះទៅហេីយ ដោយកូនប្រុសច្បងឈ្មោះ ណុបណែម វីរៈ បានបាត់ដំណឹងសូន្យឈឹងជាង១០ឆ្នាំមកហេីយ ក្រោយពីទៅធ្វេីជាពលករនៅប្រទេសថៃ ដែលលោកយាយគិតថា រូបគេប្រាកដជាស្លា-ប់ជាមិនខាន ហេីយកូនស្រីទី២ឈ្មោះ ណុបណែម ចរិយា ក៏លា-ចា-កលោកទៅកាលពីឆ្នាំ២០២០ដោយជំ-ងឺ-ម-ហា-រីកទៀត។
ប្រសិនបេីបងប្អូនចង់បរិច្ឆាគថវិកាជួយលោកយាយ សូមទាក់ទងទៅចៅស្រីគាត់ និងតាមរយះគណនីខាងលេីដោយផ្ទាល់ ក្រុមព្រះសុរិយានិងធ្វេីរបាយការណ៍នាមសប្បុរសជននៅពេលឆាប់ៗនេះ។