សង្គម
ស្ថានភាព ទឹកនៅក្នុងស្រុកកោះញែក និងទន្លេស្រែពកនៅ ភូមិជីមៀត គិតត្រឹមម៉ោង០៥ និង៣០នាទីព្រឹកថ្ងៃទី១៨ខែតុលា ឆ្នាំ២០២១ ស្ថានភាពទឹកទន្លេស្រែពកកំពុងហក់ឡើងខ្លាំងជិតដល់កំរិតប្រកាសអាសន្នហើយ ភ្លៀងនៅបន្តរលឹមមិនទាន់រាំងនៅឡើយ។
ស្ថានភាពទឹកលិចថ្មីមាន៖
- ទឹកលិចទីតាំងប៉ុស្តិ៍ស្រែសង្គម១កន្លែង
- ទឹកលិចស្ពានយោលឆ្លងទៅឃុំអបួនចំនួន១កន្លែង
- ទឹកលិចស្ពានយោលឆ្លងទៅឃុំស្រែហ៊ុយចំនួន១កន្លែង
- ទឹកលិចផ្លូវចូលឃុំស្រែសង្គមចំនួន៣កន្លែង
- ស្ថានភាពទឹកនៅបន្តឡើងដដែល
-ស្ថានភាពទឹកលិចចាស់
- ទឹកលិចផ្លូវនៅឃុំណងឃីលិកចំនួន៥កន្លែង
- ទឹកលិចស្ពានឆ្លងទៅភូមិកោះម្យើលលើ១កន្លែង
- ទឹកលិចទំនប់ស្រែជ្រៃចំនួន១កន្លែងប្រជាពលរដ្ឋកំពុងកាប់បង្ហូកុំអោយទឹកហូលើខ្នងទំនប់
- ទឹកលិចផ្លូវនៅឃុំស្រែហ៊ុយចំនួន២កន្លែង
- ទឹកលិចផ្លូវនៅឃុំរយ៉ចំនួន៣កន្លែងនិងផ្ទះចំនួន១ខ្នង
ស្ថានភាពទឹកលិចខាងលើមិនបណ្ដាលឲ្យមនុស្សស្លា.ប់ឬខូ.ចខា.តទ្រព្យសម្បត្តិប្រជាពលរដ្ឋទេ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកកោះញែក៕