សង្គម
ភ្នំពេញ ៖បន្ទាប់ពីទទួលបានព័ត៌មានពីការិយាល័យប្រឆាំ-ងគ្រឿ-ងញៀ-ន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ថាមានករណីជួ-ញដូ-រដោ-យខុ-សច្បា-ប់ នូវសា-រធា-តុញៀ-ន (តាមបញ្ញើឥវ៉ាន់) ភ្លាមៗកម្លាំងកា-រិ-យា-ល័-យប្រ-ឆាំ-ងគ្រឿញៀ-ន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១
ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកនាយរងការិយាល័យ, លោកនាយផ្នែក និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះទៅត្រួតពិនិត្យដល់ក្រុមហ៊ុនដឹកអ្នកដំណើរ GTF នៅចំណុចផ្លូវលេខ១៤២ កែងផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងបានត្រួតពិនិត្យឆែ-កឆេ-ររកឃើញវត្ថុតាងរួមមាន៖
១-ក្រាមពណ៍ផ្កាឈូកស-ង្ស័-យជាសា-រធា-តុញៀ-ន ចំនួន ០២កញ្ចប់
២-សំបកថង់សំរាប់ច្រកគ្រឿ-ងញៀ-ន មួយចំនួន
៣-កាបូបស្ពាយ ពណ៍ទឹកប៊ិច សំរាប់ទុកគ្រឿ-ងញៀ-ន ចំនួនមួយ។
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រ-ឆាំ-ងគ្រឿញៀ-ន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុតាងខាងលើទៅឲ្យកម្លាំងការិយាល័យប្រ-ឆាំ-ងគ្រឿ-ងញៀ-ន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចា-ត់ការបន្តតា-មនី-តិ-ធី៕