សង្គម
ពិតជាមោទនៈភាពជាតិខ្មែរមែន យប់មិញថ្ងៃទី ថ្ងៃទី ២២ តុលា ដែលរាត្រីដ៏អស្ចារ្យខណៈកំពូលតារាស្រីនៅកម្ពុជា គឺអ្នកនាង ឱកសុគន្ធកញ្ញា បានបង្ហាញសមត្ថភាពប៉ិនប្រសព្វ និងវប្បធម៌កម្ពុជាដ៏អស្ចារ្យទៅកាន់ពិភពលោកឲ្យបានស្គាល់ពីសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបដែលខ្មែរមានផងដែរ។
ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី [MEKONG - KOREA FRIENDSHIP CONCERT] អាចនិយាយបានថាពិតជាអស្ចារ្យខ្លាំងបំផុត ដោយកំពូលតារាចម្រៀងរូបនេះ បានបង្ហាញនូវភាពទន់ភ្លន់ ប៉ុន្តែម៉ឹងម៉ាត់ ពេញដោយភាពជឿជាក់ដែលជាអត្តសញ្ញាណរបស់ខ្មែរ ទៅឲ្យពិភពលោកបានឃើញ។
សូមជម្រាបជូនថា «Mekong-Korea Friendship Concert» គឺកម្មវិធីនេះរៀបចំឡើង ដើម្បីអបអរ និងបង្ហាញពីវប្បធម៌របស់ប្រទេសកូរ៉េ និងប្រទេសចំនួន ៥ ទៀតដូចជា កម្ពុជា វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា។
កម្មវិធីនឹងធ្វេីឡេីងចាប់ពីនៅម៉ោង ៧:០០ ល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១។ ខាងក្រោមនេះជាវត្តមានតារាតំណាងឲ្យប្រទេសទាំង ៥ ដែលនឹងត្រូវសម្ដែង:
- ក្រុម THE BOYZ និង ATEEZ (កូរ៉េ)
- ឱក សុគន្ធកញ្ញា (កម្ពុជា)
- AR3NA (ថៃ)
- ALEXANDRA BOUNXOUEI (ឡាវ)
- LIZ KIM CUONG (វៀតណាម)