ធ្លាប់ឃើញតែចែវទូក ឥឡូវបានឃើញចែវម៉ូតូហើយ កំពង់ត្រាចទៅដងទង់ មិនត្រឹមតែប៉ុណ្ណោះអូសម៉ូតូទៀត ៤០គីឡូ ជិះបានតែពាក់កណ្ដាលទេ ត្រូវទៅធ្វើការរាល់ថ្ងៃ

សង្គម

ហ្វឺសញូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋម្នាក់ បានសរសេររៀបរាប់ តាមរយៈបណ្ដាញសង្គមថា ផ្លូវដែលខ្ញុំទៅធ្វើការរាល់ថ្ងៃ ដងទង់ -រោងវែង-កំពង់ត្រាច ពីផ្ទះខ្ញុំទៅដល់កន្លែងធ្វើការ (ខេត្តកែប) ចម្ងាយប្រហែល ៤០គីឡូ ត្រូវចែវម៉ូតូផង អូសម៉ូតូផងអស់២០គីឡូ ហើយ បានជិះតែ២០គីឡូទេអ្នកធ្លាប់ឆ្លងកាត់ទើបយល់អារម្មណ៍មួយនេះ ២២ តុលា ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ បើតាមពលរដ្ឋម្នាក់ទៀតបានរៀបរាប់កាលពីដើមខែតុលាថា សូមអស់លោកប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ប្រធានមន្ទីរសាធារណការ និង លោកអភិបាលនៃខណៈអភិបាលខេត្តកំពតមេត្តាជួយមើលផ្លូវមួយខ្សែរពី កំពង់ត្រាចទៅដងទង់ផង ព្រោះប្រជាជនទាំងពីរស្រុកនេះពិបាកធ្វើដំណើរទាំងខែប្រាំង និងខែវស្សា។ ខុសត្រូវសូមអធ្យាស្រ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើដូចការរៀបរបស់ ពលរដ្ឋខាងលើមែននោះ សង្ឃឹមថាលោកអភិបាលស្រុក និងមន្ទីរពាក់ព័ន្ធទាំងអស់ ជាពិសេសឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មី បានឃើញពីទុ.ក្ខលំបាករបស់ពលរដ្ឋ និងជួយដោះស្រាយជូនពួកគាត់ផង។

@FirstNewsAsia