សង្គម
អ្នកនាង ដេត ម៉ាលីណា លោកអ្នកបានស្គាល់ហើយ ជាអតីតភរិយា លោក ឌួង ឆាយ ហើយក៏ជាអ្នកដែលលេចធ្លោមួយរូបផងដែរនៅលើបណ្ដាញសង្គម អ្នកនាងមានកូនដល់ទៅ៣នាក់ ឯណោះ ប្រុស ២ នាក់ ស្រីម្នាក់ កូនទី ១ ឈ្មោះ ឌួង គីមវិសាល ហៅ Dub កូនប្រុសទី២ ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ។
ត្បិតតែអ្នកនាងមានកូនច្រើនក៏ពិតមែនប៉ុន្តែសម្រស់វិញគឺនៅតែស្រស់សោភាព ឯរាងវិញក៏រក្សាបានដូចក្រមុំអ៊ីចឹង។ ប៉ុន្តែទម្រាំតែអាចឈរជើងមកដល់សព្វថ្ងៃនេះ គឺមានរឿងជាច្រើនដែលអ្នកនាងបានឆ្ល-ងកា-ត់ ដូចដែលប្រិយអ្នកគាំទ្របានដឹងស្រាប់ហើយ។
តែទោះបីជាបែបនេះក្ដីអ្វីដែលមហាជនចាប់អារម្មណ៍គឺ ថ្ងៃទី ២២ ខែតុលានេះ គឺមានវត្តមានអ្នកនាងនៅក្នុងកម្មវិធីល្បីមួយ Laugh And Love Talk Show បានចែករំលែករៀបរាប់រឿងរ៉ាវផ្សេងៗ តាមការសួរពីពិធីការិនីសុភ័ក្រ្ត កុសុម៉ា និងលោក ដេវិដ៖
អ្នកនាង ម៉ាលីណា បានឲ្យដឹងតាមការសួរថា ក្រោយជួបរឿងរ៉ាវជាច្រើន កត្តាដែលអាចឲ្យអ្នកនាងឈរបាន និងថែរក្សាកូនប្រុសស្រីទាំង៣បានដូចនេះគឺ ត្រូវរឹងមាំ ហើយទទួលស្គាល់នូវអ្វីដែលយើងបានជួប ត្រូវដោះស្រាយ ហើយរឿងហួសហើយ យើងបំភ្លេចចោល ទុកជាមេរៀន ឈប់ធ្វើអ៊ីចឹងតទៀត ហើយមួយទៀតគឺយើងកែឲ្យល្អជាងមុន។
អ្នកនាងឆ្លើយតបនឹង លោក ដេវិត ក្រោយសួរថា អ្វីដែលធ្វើឲ្យបងរឹងមាំបំផុតនៅពេលដែលយើងជួប ឬរ-ងការវា-យប្រ-ហា-រ ចូលមកក្នុងជីវិតពីមួយថ្ងៃ ទៅមួយថ្ងៃ អ្វីដែលធ្វើឲ្យយើងអាចដកខ្លួន និងធ្វើឲ្យយើងលែងគិតពីរឿងហ្នឹង គឺអ្នកនាងបញ្ជាក់ថា រឿងដែលអាក្រក់កើតហើយ គឺគ្រាន់តែជាបទពិសោធន៍ទេ ជាមេរៀន ហើយយើងត្រូវតែធ្វើឲ្យរឹងមាំ ហើយ ជោគជ័យជាងមុនទៀត។
ឆ្លើយតបនឹង កុសុម៉ា សួរម្តងទៀត រឿងដែលមានប-ញ្ហាធ្ង-ន់នៅក្នុងជីវិតតើអ្នកណាជាអ្នកដែលបងគួរនឹកឃើញមុនគេ? គឺអ្នកនាងថា ក្រុមគ្រួសាររបស់ខ្ញុំ ព្រោះពេលដែលខ្ញុំមានរឿងអ្វីក៏ដោយ គឺគ្រួសារគាត់អត់ដែលប-ន្ទោ-សខ្ញុំទេ គឺមានតែលើកទឹកចិត្ត ហើយណែនាំ កែលម្អ ចង់ឲ្យខ្ញុំជាមនុស្សម្នាក់ដែលរឹងមាំ មានតែ ok កូន អត់អីទេ ធ្វើត្រូវធ្វើអ៊ីចេះ កែកុំធ្វើអ៊ីចឹងតទៀត ហើយបំភ្លេចរឿងកាលពីមុនចោលទៅ។ ប្រិយមិត្តសូមទស្សនាវីដេអូខាងក្រោមនេះដើម្បីជ្រាបកាន់តែច្បាស់៖
អ្នកនាងបញ្ជាក់ផងដែរក៏ធ្លាប់ធ្វើឲ្យម៉ាក់ពិបាកចិត្តផងដែរ ដូចកាលនៅពីតូចទៅរៀនត្រូវរៀន៣ម៉ោង តែចូលរៀនតែ១ម៉ោងទេ ក្រៅពីហ្នឹងទៅដើរលេង ដើរផ្សារ ជិះម៉ូតូដើរលេងអ៊ីចឹងទៅ