សង្គម
កំពត៖ កន្លងមកមានការចោទប្រកាន់ជាបន្តបន្ទាប់ថា លោកសេង សម្បត្តិ អគ្គនាយកក្រុមហ៊ុនសេង សម្បត្តិ រៀល អុីស្ទេក ឯ.ក ឃុ-បឃិ-តគ្នាជាមួយមន្ត្រីអាជ្ញាធរទិញ លក់ដីអាងទឹករបស់រដ្ឋ ហើយបំ-ពា-នយកដីរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកដងទង់ ខេត្តកំពត រួចមក លោក សេង សម្បត្តិ បានចេញមុខបំភ្លឺជាសាធារណៈ និងបដិសេធទៅលើការចោ-ទប្រកាន់ខាងលើនេះ ដោយលោកអះអាងថា លោកទិញដីពីប្រជាពលរដ្ឋអាស្រ័យផលនៅលើដីនោះ មានមន្ត្រីអាជ្ញាធរទទួលស្គាល់ និងបង់ពន្ធត្រឹមត្រូវ ប៉ុន្តែនៅមិនទាន់ទទួលបានការពេញចិត្តពីខាងពលរដ្ឋនៅឡើយទេ។
ករណីផលប៉ះ-ពាល់ដីធ្លីវាងប្រជាពលរដ្ឋចំនួន១៩គ្រួសារ រស់នៅក្នុងភូមិស្រែជាខាងជើង ឃុំដងទង់ និងក្រុមហ៊ុន សេង សម្បត្តិ ជាច្រើនខែ ត្រូវបានបញ្ចប់ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ក្រោមវត្តមានរបស់ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានប្រេីប្រាស់ឋានានុក្រមគ្រួសារប្រជាពលរដ្ឋ ចូលរួមសម្របសម្រួលដោ-ះស្រាយ ជូនពួកគាត់
ដោយឈរលើភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ចំពោះពួកគាត់ ដោយទទួលបានភាពយុ-ត្តិធម៌ទាំងអស់គ្នា។ ការដោ-ះស្រាយក្ដីជូនពលរដ្ឋនេះ ធ្វើឡើងនៅបរិវេណសាលាស្រុកដងទង់ ខេត្តកំពត ដែលបានការចូលរួមពី ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុកភូមិឃុំ និងតំណាងក្រុមហ៊ុន សេង សម្បត្តិ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀត៕សូមទស្សនាវីដេអូខាងក្រោមនេះ៖
រូបថតដោយ៖ បេះដូងកំពត