សង្គម
តាចេក ជាតារាកំប្លែងជើងចាស់មួយរូបដែលនៅក្នុងក្រុមនាយកុយ ហើយក្រៅពីអាជីពសិល្បៈ តាចេកក៏ប្រឹងរកមុខរបរបន្ថែមដើម្បីទប់ទល់នឹងជីវភាពក្រខ្សត់ផងដែរ ដែលកន្លងមកធ្លាប់ឃើញនាយ លក់ភេសជ្ជៈនៅរាជធានីភ្នំពេញនេះទេ គឺតាមផ្លូវជាតិលេខ២..ហួសរង្វង់មូលគួរស្រូវប្រមាណ១០០ម៉ែត្រនៅខាងស្ដាំដៃ ខាងមុខរោងចក្រ។
ប៉ុន្តែឥឡូវនេះលោកបានផ្លាស់ទីកន្លែងរកស៊ីទៅ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺលក់ផ្លែឈើវិញហើយ នៅរមណីយដ្ឋានគិរីរម្យតែម្ដង ដែលមានដូចជា ផ្លែល្ហុង ដូង ស្វាយ ទៀប ខ្នុរ ម្នាស់...ដែលសុទ្ធសឹងតែជាផ្លែឈើក្នុងស្រុកយើង ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយចំពោះតារាវ័យជាង៦០ឆ្នាំនេះគឺ លោកថាលក់មិនដាច់ ខាតចុង ខាតដើមហើយ។
នៅថ្ងៃទី ២៤ ខែតុលា នេះ តាចេកបានឲ្យដឹងថា៖«ខំមកចោលផ្ទះមករកសុីក្រែងបានចំណេញខ្លះ តែចាប់ពីមកលក់ដូចជាមិនសូវកាក់កបសោះ ចេះតែខាតរហូតចឹង បើនៅតែចឹងទៀតមិនដឹងនៅលក់បន្ត រឺទៅផ្ទះវិញទេបងប្អូនអើយបើសល់រហូតចឹងនោះ»
ដូចលោកអ្នកបានដឹងហើយបច្ចុប្បន្ននេះដោយសារតែកូ-វី-ដ-១៩ អ្នកសិល្បៈខ្លះត្រូវបានព្យួ-រអាជីពរបស់ខ្លួនហើយ ចឹងហើយមានតែខំរកមុខរបរបន្ថែមតែប៉ុន្តែដើម្បីទ្រទ្រង់ជីវភាពបន្តទៀតបាន អ៊ីចឹងបើពុកម៉ែបងប្អូន បានឃើញលោកតា សូមមេត្តាជួយគាំទ្រ និងទិញផលិតផលរបស់លោកផង។