សង្គម
កាលពីយប់ថ្ងៃទី ថ្ងៃទី ២២ តុលា ដែលរាត្រីដ៏អស្ចារ្យខណៈកំពូលតារាស្រីនៅកម្ពុជា គឺអ្នកនាង ឱកសុគន្ធកញ្ញា បានបង្ហាញសមត្ថភាពប៉ិនប្រសព្វ និងវប្បធម៌កម្ពុជាដ៏អស្ចារ្យទៅកាន់ពិភពលោកឲ្យបានស្គាល់ពីសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបដែលខ្មែរមានផងដែរ។
ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី [MEKONG - KOREA FRIENDSHIP CONCERT] អាចនិយាយបានថាពិតជាអស្ចារ្យខ្លាំងបំផុត ដោយកំពូលតារាចម្រៀងរូបនេះ បានបង្ហាញនូវភាពទន់ភ្លន់ ប៉ុន្តែម៉ឹងម៉ាត់ ពេញដោយភាពជឿជាក់ដែលជាអត្តសញ្ញាណរបស់ខ្មែរ ទៅឲ្យពិភពលោកបានឃើញ។
ប៉ុន្តែក្រោយឈុតមួយត្រូវបានផ្សព្វផ្សាយ ស្រាប់តែមានអ្នកលេងតិកតុកម្នាក់បែរយកទៅប្រៀបធៀបនឹងតារាបរទេស ហើយថា «ថាអត់ Copy ១ម៉ាត់ទៅ» ហើយមានអ្នកខ្លះទៀតលើកឡើងថា «តំរិះជិះកឯង ម៉េចដែរ អ្នកដែលថាឲ្យ Lisa copy របស់ខ្មែរ ឥឡូវខ្មែរ .... ហើយកុំនិយាយថាស្រដៀង ពាក្យចាស់លោកពោលថាមើលឲ្យជាក់ចាំញាក់ចិញ្ចើម ដំរីជើងបួនគង់មានភ្លាត់»តើលោកអ្នកយល់យល់យ៉ាងណាដែរ? ជាមួយគ្នានេះដែរ ផេ កបុរាណាចារ្យ បានលើកឡើងទាក់ទងនឹងរឿងនេះផងដែរថា៖
ឈុតតំណាងប្រទេសដែលត្រូវទាញចូលទៅបម្រើប្រយោជន៍ Idolសាសន៍គេ រឿងនេះជារឿងតូចមួយដែលកំពុងកើតឡើងក្នុងបណ្តាញសង្គម Tictok តែបើនឹងពុំលើកឡើងមកនិយាយ ក៏នឹងពុំកើតក្រែងលោ វារាលដាលធំ។ ព្រោះអីក្រុមនេះតែកាលណាពាក់ព័ន្ធនឹង Idol របស់គេហើយគេចូលចិត្តទាញ Fan បរទេសផ្សេងៗទៀតមកពាក់ព័ន្ធដែរ។
អញ្ចឹងហើយដើម្បីបង្ការបញ្ហាទុកជាមុន ជៀសវាងការយល់ច្រឡំពីបរទេស នឹងពាក់ព័ន្ធដល់កិត្តិយសការតំណាងជាតិរបស់សិល្បករយើងផងនោះ យើងចាំបាច់ត្រូវហា-មប្រាមកូនចៅកូនក្មួយយើងជាកិច្ចបន្ទាន់សិន។ ឈុតសម្លៀកបំពាក់របស់បងស្រី ឱក សុគន្ធកញ្ញា ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសបង្កប់ទៅដោយអត្ថន័យសិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិសាសន៍ខ្មែរយើង មានដូចជា
សំពត់ដែលកាត់ចេញពីហូលខ្មែរបុរាណហើយរចនាប្រឌិតជាសំពត់ទម្រង់បែបសំពត់នាងអប្សរាដែលឆ្លាក់តាមប្រាសាទអង្គរវត្តនាសតវត្សទី១២ ស្បៃប៉ាក់ខ្មែរជាស្បៃជាន់ខ្ពស់ដែលត្រូវបានប៉ាក់ជាក្បាច់ផ្កាចន្ទន៍និយមប្រើប្រាស់តាំងពីសម័យបុរាណមកក្នុងរង្វង់ស្រីខ្មែរជាពិសេសក្នុងពិធីសំខាន់ៗដូចជាពិធីមង្គលការជាដើម អាវប៉ោងស្មាជាប្រភេទអាវប្រពៃណីដែលខ្មែរ យើងទទួលឥទ្ធិពលពីបស្ចឹមប្រទេសក្នុងកំឡុងសម័យអា-ណា-និ-គ-មរហូតដល់សម័យសង្គមហើយត្រូវបានប្រើប្រាស់យ៉ាងទូលាយក្នុងរង្វង់ប្រពៃណីក៏ដូចជាការស្លៀកពាក់ទូទៅរហូតមកដល់បច្ចុប្បន្ន។
បងស្រី ឱក សុគន្ឋកញ្ញា ក៏ដូចជាក្រុមការងារពួកគាត់បានរចនាឈុតនេះដើម្បី តំណាងប្រជាជាតិកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនាសាធារណរដ្ឋកូរ៉េ នឹងបង្ហាញពីភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ការរួមបញ្ចូលច្នៃប្រឌិតរវាងបុរាណនិងសម័យ ដើម្បីជាមោទកភាពនៃប្រជាជនកម្ពុជា និងបង្ហាញអោយគេស្គាល់កាន់តែច្បាស់អំពីប្រទេសយើង។
ហេតុដូច្នេះយើងត្រូវចេះបែងចែកកាលទេសៈ ទោះបីជាអ្នកទាំងអស់គ្នា មានជ-ម្លោះជាមួយអ្នកណាក៏ដោយ ក៏មិនត្រូវយកឈុតដែលជាតំណាងសិល្បករតំណាងអោយខ្មែរលើឆាកអន្តរជាតិ មកប្រើប្រាស់ដើម្បីជាប្រយោជន៍សិល្បកររបស់អ្នកដែរ។ ក្រុមការងារកម្ពុជា ប្រើប្រាស់អស់ទាំងកម្លាំងកាយចិត្តដើម្បីរចនាឈុតនេះ បង្ហាញលើឆាកអន្តរជាតិ ដើម្បីអោយគេស្គាល់ពីកម្ពុជា ស្គាល់ពីវប្បធម៌ខ្មែរ មិនមែនដើម្បីលក់ album យកលុយចូលហោប៉ៅឡើយ។
យើងមិនចង់លឺពាក្យដោះសារថា គេចោទIdolខ្ញុំដែរទើបខ្ញុំចោទវិញនោះទេ សំខាន់យើងត្រូវបែងចែករឿង២ហ្នឹងអោយដាច់ពីគ្នា យ៉ាងក៏ដោយជាតិយើងក៏ត្រូវសំខាន់ជាងរឿងទាំងនោះ យកជាតិយើងនាំមុខសិន។ កុំបីមានការគាំទ្រសាសន៍ដ៏ទៃ ងប់ងល់រហូតភ្លេចជាតិសាសន៍ ភ្លេចមាតុភូមិសុវណ្ណភូមិអ្នកអោយកំណើតខ្លួនឯង។ ជាពិសេសទៅកាន់ Some of B-l-i-nk (some Lisa Stand) និងfan នានាដែលពាក់ព័ន្ធ សូមអរគុណ។