សង្គម
គិតត្រឹមយប់ថ្ងៃទី២៥ខែតុលានេះទឹកជំ-ន-ន់ស្ទឹងព្រែកត្នោតដែលមានប្រភពពីឱរ៉ាល់ខេត្តកំពង់ស្ពឺ កំពុងបង្ករឲ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋ និងកំណាត់ផ្លូវ២០A ចន្លោះពីរង្វង់មូលគួរស្រូវ ទៅកំពង់ទួលផ្លូវជាតិលេខ៣នៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ជនលិចខ្លាំងកំពុងតែប្រមូលឥវ៉ាន់ចេញពីផ្ទះ ខណៈដែលលោកអភិបាលក្រុង និងមន្រ្តីជំនាញកំពុងតែចុះតាមដានពីស្ថានភាពទឹក គ្រប់ជ្រកល្ហក ហេីយពេលនេះក៏មានគ្រឿងចក្រជាច្រេីនគ្រឿង និងអាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋកំពុងតែទប់ទំនប់ដែរពោព្រាបផងដែរ មិនដឹងថាទប់ជាប់ឬយ៉ាងណាទេ សូមបងប្អូនរស់នៅតំបន់រងនៅការជនលិចបង្កេីនការប្រុងប្រយ័ត្នទាំងអស់គ្នា។
នៅយប់ថ្ងៃដដែលនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបាន ប-ញ្ជារ អោយបិទផ្លូវ២១A ឬ១០៤ ពេលចុះពិនិត្យស្ថានភាពទឹកជំ-នន់តាមសណ្តស្ទឹងព្រែកត្នោត។