សង្គម
កំពង់ឆ្នាំង ៖ យុវជនមួយរូប និងឪពុកខណៈទៅឆ្លុះកង្កែប តែបែរជាប្រទះឃើញសត្វក្រពើ២ក្បាល តែចាប់បានតែមួយក្បាលទេ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២៤ តុលា នៅភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
យុវជនខាងលើនេះមានឈ្មោះ ផន ភារម្យ អាយុ១៩ឆ្នាំ មានទីលំនៅភូមិឃុំខាងលើថា នៅយប់ថ្ងៃទី២៤ តុលា រូបគេបានទៅឆ្លុះកង្កែបជាមួយឪពុក ហើយក៏បានប្រទះឃើញកូនក្រពើ២ក្បាល ដែលកំពុងតែបណ្តែតខ្លួនមួយក្បាលនៅទឹកជ្រៅ មួយក្បាលនៅទឹករាក់ ហើយក៏នាំគ្នាចាប់បានមួយក្បាលដែលនៅទឹករាក់
ពេលយកមកដល់ផ្ទះខ្លួនបានវាស់ប្រវែង និងថ្លឹងទម្ងន់ឃើញមានប្រវែង ១ ម៉ែត្រ ទម្ងន់៣គីឡូក្រាម ហើយយុវជនរូបនេះក៏បានបញ្ជាក់ថា មិនដឹងក្រពើហ្នឹងរួចពីកន្លែងចិញ្ចឹមក្រពើណានោះទេ៕