សង្គម
បើគិតមកត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី ២៦នេះ ទឹកស្ទឹងព្រែកត្នោត បានឡើងរហូតដល់កំពស់ ៩,៣០ម៉ែត្រ គឺឡើងជិតស្មើនឹងជំនន់ស្ទឹងព្រែកត្នោតកាលពីឆ្នាំទៅ ៩,៥៥ម៉ែត្រ ដែលធ្វើឲ្យទឹកអាចហូរលើទំនប់បង្ហៀរជិត២ម៉ែត្រ នៅផ្នែកខាងលើ ព្រមទាំងមានការជន់លិចនៅតំបន់ជាច្រើនដូចជាផ្ទះពលរដ្ឋ វ-ត្តអា-រា-ម និងសាលារៀន មួយចំនួនក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ តាំងពីថ្ងៃទី២៤ ខែតុលាមក។
បើតាមស្ថានភាពអាចនឹងមានការកើនឡើងបន្តទៀត ខណៈស្ថានភាពទឹកនៅទ្វារទឹករលាំងជ្រៃ ដែលទឹកហក់ឡើងមានកម្ពស់ ៧,៨០ម៉ែត្រ ហើយថ្ងៃទី ២៦ តុលា ឆ្នាំ២០២១នេះបានបើកទ្វារទឹកចំនួន ០៥ ទ្វារ ស្ថិតឃុំកាហែង ស្រុកសំរោងទង ដូច្នេះផ្នែកខាងក្រោមដូចជា ស្ទឹងព្រែកត្នោត សូមត្រៀម។