សង្គម
ដូចយើងបានដឹងហើយនៅក្នុងសង្គមបច្ចុប្បន្នតែងតែមានការផ្ដល់ជំនួយផ្សេងទៅកាន់អ្នកខ្វះខាត ហើយក្រោយពីបានផ្ដល់ជំនួយរួចចិត្តរបស់ម្ចាស់ជំនួយ គឺចង់ឃើញដូចផ្ទាល់ភ្នែកថាជំនួយដែលខ្លួនបានជួយទៅហើយដល់ដៃ អ្នកដែលចង់ជួយ អ្នកដែលខ្វះខាតពិតប្រាកដនោះមែន។
ប៉ុន្តែទាក់ទងនឹងរឿងជំនួយនេះដែរ បានធ្វើឲ្យតារាកំប្លែងដ៏មានប្រជាប្រិយមួយរូបគឺនាយ ពែកមី ដំបូងខឹ-ងស-ម្បារណាស់ដែលយល់ថាខ្លួនឯងបានចា-ញ់បោ.កគេ ខណៈខ្លួនផ្ដល់ជំនួយទៅហើយ ប៉ុន្តែមិនបានដល់ដៃ ឬដល់ហើយមិនបានជូនដំណឹង។
នាយពែកមីបានឲ្យដឹងថា៖ «ផ្ញេីលុយ1លានទៅហេីយ ស្រាប់តែស្ងាត់ឈឹងអត់ឃេីញតប ខ្ញុំខឹ-ងណាស់ គិតថាចា-ញ់បោ-កគេហេីយ តែតាមពិតកន្លែងដែលក្មួយរស់នៅគឺគ្មានសេវាទេីបបាត់ដំណឹង ឥឡូវបានដល់ដៃក្មួយហេីយពូសប្បាយចិត្តណាស់ អរគុណអ្នកដែលជួយនាំទៅដល់ប្អូន»