សង្គម
មានរឿងរ៉ាវជាច្រើនបានកើតឡើងនៅលើគ្រួសារលោក ឌួង ឆាយ ក៏ដូចជាខ្លួនលោកផ្ទាល់ ប៉ុន្តែអ្វីៗនឹងប្រសើរឡើងបន្តិចម្ដងៗ ដែលយើងសង្កេតឃើញថា ទោះបីជាមានរឿងយ៉ាងនេះក្ដីក៏លោកដែលមិនបោះបង់ រត់ចោលបញ្ហានោះទេ គឺតស៊ូជំនះនូវបញ្ហាទាំងអស់នេះ នេះសបញ្ជាក់ឲ្យឃើញពីឆន្ទៈនៅក្នុងការដោ-ះស្រាយបញ្ហារបស់លោក
ជាក់ស្ដែងតាមគ ណ នីរបស់លោកកាលពីពេលកន្លងទៅ ឃើញតែងតែប្រកាសលក់ដីរបស់ខ្លួន ជាច្រើនកន្លែងនៅកណ្ដាលទីក្រុង ដោយយើងអាចសន្និដ្ឋានបានថាគឺដើម្បីដោ-ះស្រាយបំណុលឪពុករបស់លោកជំពាក់ធនាគារ ព្រោះនៅយប់ថ្ងៃទី ២៧ ខែតុលានេះ គឺលោកបានប្រាប់យ៉ាងដូច្នេះថា៖
សូមប្រកាសថាខ្ញុំ និងអ្នកម្តាយរួមទាំងប្អូនៗបានសងបំណុលធនាគារជាង 10,000,000$ អស់ហើយដែលខ្ចីដោយលោកឪពុករបស់ខ្ញុំយកទៅធ្វើជំនួញយ៉ាងសកម្ម។ សូមអរគុណបងប្អូន និងមិត្តភ័ក្តល្អៗពិតប្រាកដដែលនៅតែស្រលាញ់រាប់អានមិនប្រកាន់ពេលខ្ញុំលំបាក។
លោកបានឲ្យដឹងទៀតថា រឿងមួយនេះបានធ្វើអោយខ្ញុំស្គាល់មនុស្សជាច្រើនកាន់តែច្បាស់។ ខ្ញុំនឹងបើកទទួលអោយខ្ចីប្រាក់ និងបើកលក់គំរោងបុរីថ្មីនៅជិតផ្លូវ 2004 របស់គ្រួសារខ្ញុំឆាប់ៗខាងមុខនេះ។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលតែងតែស្រលាញ់រាប់អានផ្តល់កំលាំងចិត្តជាពិសេសអានិតគ្រួសារខ្ញុំ។