សង្គម
នៅថ្ងៃទី ២៨ ខែតុលា នេះក្រសួងអប់រំ បានប្រកាសច្រានចោលទាំងស្រុងចំពោះលិខិតក្លែ-ងក្លា-យ ដែលសម្រេចឲ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កំណត់ឲ្យជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេស។
មិនត្រឹមតែប៉ុណ្ណោះនោះទេ នៅមានសិស្សថ្នាក់ទី១២ នាំគ្នាបង្កើតជាក្រុមមួយដែលមានសមាជិក ប្រមាណជាង ៦ពាន់នាក់ នៅក្នុងប្រព័ន្ធបណ្ដាញសង្គមតេលេក្រាម ដើម្បីស្នើសុំសម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យពួកគេជាប់ដោយស្វ័យប្រវត្តិនូវសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយមិនចាំបាច់ប្រឡងដូចឆ្នាំមុនដែរ។
ដូចបានដឹងស្រាប់ហើយ ក្រសួងអប់រំ ប្រកាសអំពីថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១នេះ ច្បាស់លាស់ហើយ ដែលការប្រឡង គឺនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ គឺមានន័យថា ឆ្នាំសិក្សា២០២១ មិនមានការកំណត់ឲ្យជាប់ដោយស្វ័យប្រវត្តិនោះទេ ហើយកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ក្រោយពីមានការ ផ្អើលចែករំលែកតគ្នានៅតាមបណ្ដាញទំនាក់ទំនងសង្គមនានា ចំពោះលិខិតខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដី ជូនដំណឹងដោយ បដិសេធទាំងស្រុងនូវរាល់ខ្លឹមសារ ដូចមានក្នុងលិខិតនោះ។
ក្រសួងបញ្ជាក់ថា ដោយលិខិតនេះ ជាលិខិតក្លែ-ងក្លា-យធ្វើឡើងដោយជ-នខិ-លខូ-ចដើម្បីបំ-ពុ-លប-រិយាកាសសង្គមតែប៉ុណ្ណោះ ជាក់ស្តែង លិខិតនេះគឺជាលិខិតចាស់ កាលពីឆ្នាំមុន ហើយត្រូវជ-នខិ-លខូ-ចយកមកកែបន្លំ ខែ ឆ្នាំ ដើម្បីបំ-ពុ-លសង្គម និងធ្វើឱ្យសិស្សជាច្រើននាក់មានការយល់ច្រ-ឡំ ស្របពេលដែលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប កាន់តែខិតជិតមកដល់។