សង្គម
នៅថ្ងៃទី ២៨ ខែតុលានេះ លោក តាន់ គីម សួរបានជួបសំណេះសំណាលសម្របសម្រួលជាមួយប្រជាសហគមន៍ឧត្តមស្រែពស់ចំនួនជិត២០០នាក់ដែលកំពុងតែកើតទុក្ខមិនសុខចិត្តអំពីបញ្ហាការកា-ត់ឆ្វៀលដីព្រៃជិត៣០០ហិកតា។
ប្រជាជនមានការគោរពអំពីការសម្រេចរបស់រាជរដ្ឋាភិបាល នេះគ្រាន់តែជាការស្នើសុំរបស់ពួកគាត់តែប៉ុណ្នោះ ដីព្រៃមានតែ២កន្លែងនេះទេ
១/ព្រៃសហគមន៍ឧត្តមស្រែពស់
២/ព្រៃសហគមន៍សាមគ្គីល្ងឹម។
ដូចនេះហើយខ្ញុំសូមសំណូមពររាជរដ្ឋាភិបាលធ្វើការពិចារណាម្តងទៀតអំពីការកា-ត់ឆ្វៀលដីព្រៃនេះ បើមិនដូចនេះទេ ព្រៃឈើនៅតំបន់នេះកាន់តែទទួលរងនៃការវិ-នា-សហិនហោចហើយ អរគុណបងៗដែលជាអ្នកសារព័ត៍មានដ៏មានវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់បំផុត សរុបសេចក្តីមក ប្រជាជនយើងគ្មានចេតនាណាមួយក្នុងការប្រ-ឆាំ-ងនឹងរាជរដ្ឋាភិបាលទេ។
ក្រោយព័ត៌មាននេះត្រូវបានផ្សាយតាមរយៈបណ្ដាញសង្គមរបស់លោក គឺទទួលបានអ្នកគាំទ្រតែចំនួនជាងមួយរយនាក់ប៉ុណ្ណោះ ខុសពីរឿងសង្គម រឿងផ្ទាល់ខ្លួនផ្សេងទៀតរហូតលោកបោះពាក្យនេះតែម្ដង«អរគុណមនុស្ស 154 នាក់ដែលខ្វាយខ្វល់ ខ្ញុំមានអារម្មណ៍ថា ព្រៃឈើអស់ក៏អស់ទៅ គ្មានអ្នកណាទេខ្វល់»
ហើយលោកក៏បានបញ្ជាក់ផងដែរថា៖ «អស់លោកអើយ សូមកុំព្យាយាមមកប៉ះព្រៃឈើនៅតំបន់ឱរ៉ាល់នេះអី ត្រូវចាំថាមានខ្ញុំបាទ តាន់ គឹមសួរនៅមើល!!!»