ក្រោយផ្អើលការប្រកាស​ដក​តំណែង​អ្នក​ច្នៃ​ឈុត​តំណាង​ជាតិ​របស់​ខេត្ត​សៀមរាប ស្រាប់តែចំប៉ីខ្មៅប្រកាសធ្វើរឿងនេះដែរ

សង្គម

ហ្វឺសញូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងដែលគួរឲ្យភ្ញាក់ផ្អើលតាំងពីយប់មិញមកម៉្លេះគឺ គណៈ​គ្រប់គ្រង​កម្មវិធី «ប្រកួត​កញ្ញា​ឯកដ៏​អស្ចារ្យ ២០២១» បាន​ប្រកាស​ដក​តំណែង​អ្នក​ច្នៃ​ឈុត​តំណាង​​ជាតិ​របស់​ខេត្តសៀមរាប​ពី​ការ​ប្រកួត​លើ​វេទិកា​អន្តរជាតិ​នា​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកាស​ដក​តំណែង​យ៉ាង​ភ្លាមៗបែបនេះ សម្រាប់​ឈុត​តំណាង​ជាតិ គឺ​ច្នៃម៉ូដ​តំណាង​ខេត្ត​សៀមរាប ដែល​មាន​បង្ហាញ​រូប​ប្រាសាទ​អង្គរ​វត្ត​របស់​ខ្មែរ ជា​អត្តសញ្ញាណ​សំខាន់​មួយ​របស់​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​សោក​ស្ដាយយ៉ាងខ្លាំង ដោយឈរ​លើ​ហេតុផល​នេះ មាន​ការ​យល់​ឃើញ​ខុស​ៗ​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោង​តាម​​សេចក្ដី​ជូន​ដំណឹង​កម្មវិធី​បាន​បញ្ជាក់​ចំពោះ​ការ​សម្រេច​នេះ​ដោយ​យោង​លើ​ហេតុផល ​មូលហេតុគឺដោយសារតែអ្នកច្នៃឈុតតំណាងជាតិឆ្នើម(ក្រុមស្រមោល)បានប្រព្រឹត្តិខុសលក្ខខណ្ឌរបស់ក្រុមហ៊ុន ដែលមានចែងនៅក្នុងកុងត្រា ប្រការទី៣ ភាគីខ ត្រូមានការប្រុងប្រយ័ត្នខ្ពស់ហើយហ៊ានទទួលខុសត្រូវចំពោះការបង្ហោ រូបភាព ឬសារផ្សេងៗនៅលើបណ្ដាញសង្គមដែលអាចនឹងមានផលប៉ះ-ពាលមកលើប្រយោជន៍ និងកេរិ្ត៍ឈ្មោះរបសសាមីខ្លួន រួមទាំងក្រុមហ៊ុនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី១.ធ្វើ​ឲ្យ​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ខុស​ពី​ការ​ប្រជុំ​ជាមួយ​គណៈ​គ្រប់​គ្រ​កម្មវិធី។ ចំណុច​នេះ​បើ​តាម​ខ្លឹមសារ​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង រាល់​ការ​ផ្ដល់​ព័ត៌មាន​ទៅ​អ្នក​សារ​ព័ត៌មាន ត្រូវ​មាន​ការ​អនុញ្ញាតិ​គណៈ​គ្រប់​គ្រង​កម្មវិធី។

ទី២៖ រាល់​ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ ការ​បញ្ចេញ​មតិ​យោបល់​ផ្សេង​ៗ​នៅ​ក្នុង​បណ្ដាញ​សង្គម និង​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន ពុំ​មាន​ការ​ឲ្យ​តម្លៃ​លើ​កម្មវិធី និង​ខ្វះ​សីលធម៌។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សេចក្ដី​សម្រេច​នេះ​កម្មវិធី "ប្រកួត​កញ្ញា​ឯក​ដ៏​អស្ចារ្យ២០២១" បាន​ផ្ទេរ​ភារកិច្ច​អ្នក​ច្នៃ​ម៉ូដ​តំណាង​ជាតិ​សម្រាប់​យក​ទៅ​ប្រកួត​ក្នុង​កម្មវិធី​នេះ​លើ​វេទិកា​អន្តរជាតិ​ទៅ​ឲ្យ អ្នក​ច្នៃ​ម៉ូដ​តំណាង​ខេត្ត​ព្រះសីហនុ​វិញ។

ជាមួយគ្នានេះដែរនៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២១នេះ លោក យិន ហេង ហៅចំប៉ីខ្មៅ វិញ បានប្រកាសដាក់ញត្តិទៅសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដើម្បីអ.ន្ត.រាគមន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានឲ្យដឹងថា ក្នុងនាមយុវជនមួយរូបដែលតែងតែគាំទ្រ កម្មវិធីប្រឡងប្រជែងបវកញ្ញានៃប្រទេសកម្ពុជាម្នាក់ខ្ញុំ ពិតជាមានការ ខ-កចិត្ត អ-ន់ចិត្ត និង ហួ-សចិត្ត នៅពេលខណៈវេលាមួយដែល សៀ-មបានច-ម្លងប្រាង្គអង្គរវត្ត នៅឯប្រទេសសៀ-ម ពេលនោះបងប្អូនពុកម៉ែ មានការខកចិត្តម្ដងរួចទៅហើយ តែនៅឡើយពេលនេះ មានការដកសិទ្ធិ ម្ចាស់ឈុតដំណាងជាតិ ខេត្តសៀមរាប មិនឱ្យទៅប្រកួតនៅលើឆាកអន្តរជាតិ ដែលកម្មវិធីនឹងត្រូវធ្វើនៅឯប្រទេសថៃ នាពេលឆាប់ៗខាងមុខដ៏ខ្លី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃច-ម្លងប្រាង្គអង្គ នៅពេលដែលមានឈុតដំណាងអង្គរទៅប្រកួត មានពាក្យចចាមរាមថា គេមិនឱ្យយកទៅជាពិសេសគឺឈុតដំណាងខេត្តសៀមរាប ។ ខ្ញុំគ្រាន់តែសោកស្ដាយ ចំពោះរឿងដែលបានកើតឡើង អ្វីដែលខ្ញុំអាចធ្វើបាននាពេលនេះ នៅថ្ងៃស្អែកនេះជា ខ្ញុំនឹងដាក់ញត្តិទៅ សមាគមមិត្តសិល្បៈករស្ម័គ្រចិត្តជួយសង្គម ដើម្បីសុំអ-ន្ត-រាគមន៍ ក្នុងរឿងនេះ សូមអរគុណ

@FirstNewsAsia