សង្គម
ម្ចាសបទចម្រៀង «មនុស្សប្រុសមានសង្សារច្រើនមិនមែនសុទ្ធតែសាវា» លោកសុខ មេសា ហៅ នាយចឺម ឬបុរសសំបូរស្នេហ៍ នៅតែអះអាងថាខ្លួនមិនមែនសាវានោះទេ ទោះបីជាមានសង្សារច្រើនក៏ពិតមែន ប៉ុន្តែមិនមែនក្នុងពេលតែមួយទេ គឺបែ.កពីមួយទើបទៅរកមួយថ្មីទៀត។
តាមរយៈគូស្នេហ៍របស់ខ្លួនដែលបង្ហាញជាសាធារណៈគឺមាន នាងម៉េងលិ ហៅអូនម៉ីម៉ី នាងស្រីខួច ហើយហ្វាហ្វាដែលជាអ្នកទី៣ ហើយទី៤នេះគឺ នាង សុខគីម ដែលខ្លួនបានបង្ហាញគឺជាមេម៉ាយកូន១ពិតប្រាកដមែន ហើយការដែលស្រលាញ់គ្នាគឺដោយខ្លួនឯង ចិត្តនិងចិត្ត ក្នុងពេលនេះគឺកំពុងមើលចិត្តគ្នា។
យ៉ាងណានាយ ចឺម អះអាងថាស្រលាញ់ នារីទី៤នេះគឺជាដែលខ្លួនត្រូវចិត្ត ហើយជាអ្នកបញ្ឈប់ខ្លួនត្រឹមនេះមិនឲ្យទៅមើលឃើញស្រីផ្សេងទៀតឡើយ ក៏ជាអ្នកដែលខ្លួនស្រលាញ់តែម្នាក់គត់ អាចចាត់ទុកថាជានារីចុងក្រោយ តែយ៉ាងណាក៏នៅតែអះអាងថាប្ដីប្រពន្ធខ្លះក៍គង់តែនៅបែ.កគ្នាចុះទម្រាំ ខ្លូន និងសុខគីម ត្រឹមជាសង្សារបែបនេះ ក៏មិនដឹងថាថ្ងៃក្រោយនឹងមានរឿងអ្វីកើតឡើងដែរ។
ក្នុងដំណាក់កាលនេះ មិនអាចនិយាយរឿងភ្ជាប់ពាក្យ ឬក៏រឿងរៀបការបាននៅឡើយទេ តែពេលនេះកំពុងតែចុះសម្រុងគ្នាល្អ ហើយមិនគិតពីរឿងអតីតដូចគ្នា។
ជាមួយគ្នានេះដែរ នាយចឺម ក៏បានប្រាប់ពីមូលហេតុឈានដល់ផ្លូវបំបែកជាមួយនឹងហ្វា ហ្វាផងដែរថា ជាយល់ព្រមទាំងសងខាងដោយសន្ដិវិធី គ្មានអ្នកទី៣ជ្រៀតចូលឡើយ តែអ្នកខ្លះមិនដឹងមកជេ-រខ្ញុំ...គ្មានអ្នកណាយល់ជាងយើងទាំងពីរនាក់ឡើយ ដោយសារតែដល់ផ្លូវនេះ ហើយមិនអាចបន្តដំណើរទៅមុខបាន ក៏គ្មានអ្នកណាចង់បែបនេះទេតែធ្វើម៉េចរឿងនេះ វាបានកើតឡើងទៅហើយ។