សង្គម
កាលពីពេលថ្មីៗនេះយើងដឹងហើយ កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) កំពុងតែមានប្រជាប្រិយភាពហើយ ហើយក៏មានទីផ្សារបណ្ដើរៗហើយខណៈមានវត្តមានតាមបណ្ដាស្ពតពាណិជ្ជកម្មជាហូរហែ ជាមួយគ្នានោះស្រាប់តែលេចវីដេអូដែលនិយាយអំពីតម្លៃក្នុងការជួលផងដែរ។
មិនខុសអ្វីពីសុខានោះទេ ពីអ្នកលេងនៅលើបណ្ដាញសង្គម«តិកតុក» ក្រោយល្បីមួយឆាវស្រាប់តែប្រកាសតម្លៃខ្លួនដូចគ្នា ដែលមួយម៉ោងស៊ីថ្លៃចាប់ពី៥០ដុល្លារឡើងទៅ ទើបព្រមទៅថត តែក្រោយមកបន្ទាប់ពីមានរឿងអា-ស្រូ-វ ច្រើនពេកក៏បាត់មុខពីវិថីនេះទៅ។
ងាកមកមើលរ៉ូសវិញ តាមរយៈវីដេអូមួយដែលចែករំលែកនៅលើបណ្ដាញសង្គមក៏បានរៀបរាប់ប្រកាសអំពីតម្លៃខ្លួនផងដែរសម្រាប់ការជួល ដោយមួយម៉ោង ត្រឹមតែ ៣០០ដុល្លារប៉ុណ្ណោះសម្រាប់ការជួល ឡាយផលិតផល ហើយកញ្ញាក៏បានបញ្ជាក់ផងដែរថា អត់មាន ឡាយដល់មួយយប់ទេបងប្អូន មានតែ ឡាយត្រឹមតែកន្លះថ្ងៃ។
ដោយមួយថ្ងៃ ១ម៉ោង គឺចាប់ពី១ម៉ោងទៅ បើមិនអ៊ីចឹងទេ គឺអាចម៉ៅកន្លះថ្ងៃហ្មងក៏បាន ហើយមួយថ្ងៃដល់ល្ងាចគិតមួយពាន់ដុល្លារ មួយថ្ងៃហ្នឹងការងារដល់ល្ងាច ឡាយនៅហ្នឹងជាប់ហ្មង ដោយមួយពាន់ដុល្លារនេះតម្លៃខ្លួនខ្ញុំ។
រ៉ូសបន្ថែមទៀតថា ចឹងតើបានឆ្ងល់ថា ចែរ៉ូសម៉េចការងារអត់សូវមានដូចគេរាល់ថ្ងៃអ៊ីចឹង បើទា រគេថ្លៃពេក មួយម៉ោង បីរយដុល្លារ ទាល់តែអ្នកដែលមានចំណូលខ្ពស់ ឬម្ចាស់ប្រេនធំៗ ដែលគាត់រកលុយបានច្រើនបានគាត់ហ៊ានជួលចែ អ្នកល្មមៗម៉េចគេហ៊ានជួលអូន បើថ្លៃពេក។ សូមទស្សនាវីដេអូខាងក្រោមនេះ៖