សង្គម
ពេលវេលាពិតជាដើរលឿនមែន ប្រសិនបើយើងក្រឡេកមើលទៅក្រោយវិញ គឺនឹងបានដឹងថាអតីតកាលរបស់យើងឆ្ល-ងកា-ត់មកយ៉ាងដូចម្ដេចខ្លះ ជាមួយបទពិសោធអ្វីខ្លះ? ជាក់ស្ដែងដូចជាតារាចម្រៀងល្បីនៅផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា គឺតន់ ចន្ទសីម៉ា ចាប់តាំងពីការប្រឡងចម្រៀង The Voice Cambodia មកទល់ពេលនេះគឺបាន៥ឆ្នាំហើយ។
រយៈពេលមកនេះឃើញថាតារាចម្រៀងរូបនេះបានផ្លាស់ប្ដូរច្រើន ទាំងរូបសម្រស់ និងទឹកដមសំឡេង ដែលពោរពេញទៅដោយបទពិសោធន៍ជាងមុន។ ប្រិយមិត្តប្រហែលជាចង់ដឹងហើយថាតារាចម្រៀងស្រីរូបនេះជួបអ្វីខ្លះ ហើយធ្វើដូចម្ដេចទើបអាចឈានដល់ដំណាក់កាលនេះបាន។
នៅថ្ងៃនេះផងដែរ សីម៉ា បានចែករំលែកនូវរូបភាពអតីតកាលរបស់ខ្លួន ជាមួយនឹងពាក្យពេជន៍ថា៖ ពេលខ្ញុំឃើញរូបខ្លួនឯង មានអារម្មណ៍ថាខ្ញុំដើរបានឆ្ងាយដែរហើយ ខ្ញុំអាចញញឹមមុខកាមេរ៉ាបាន គឺដើម្បីបំពេញក្ដីសុបិន ស្វែងរកអនាគតសមរម្យមួយ មិនចង់ចាញ់ឈ្នះអ្នកណាម្នាក់ទេ គឺចង់យកឈ្នះខ្លួនឯង។
សីម៉ា បានបញ្ជាក់ទៀតថា ទោះខ្ញុំធ្លាប់បរាជ័យ តែខ្ញុំមិនចុះចាញ់នឹងជីវិតខ្លួនឯងទេ នៅពេលដែលរាងកាយខ្ញុំផ្ដល់អារម្មណ៍មកខ្ញុំថាហត់ណាស់ហើយ តែខ្ញុំតែងតែឆ្លើយប្រាប់ខ្លួនឯងថា មិនទាន់ដល់គោលដៅមិនអាចសំរាកបានទេ។ តើបងប្អូនណាខ្លះដែរហត់ហើយ មិនហ៊ានសម្រាកបាន?