សង្គម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចេញលិខិតព្រ-មានប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម រឿងផឹកស្រ-វឹងអុ-កឡុ-កក្នុងកម្មវិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណកម្ម និងដឹកជញ្ជូន ខេត្តកំពង់ចាម កាលពីពេលថ្មីៗកន្លងទៅ ដែលជារឿងធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយស ជាមន្ត្រីរាជការ និងធ្វើឲ្យប៉ះ-ពាល់ដល់កិត្តយសថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងថែមទៀតផង។
យោងតាមលិខិតរបស់អភិបាលខេត្តកំពង់ចាម ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានជម្រាបទៅលោក អ៊ូម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម សម្រេចព្រមាន ដោយណែនាំ និងកំណត់ឱ្យលោក អ៊ូម វិបុល ធ្វើការកែលម្អនូវចំណុចមួយចំនួន ដូចខាងក្រោម៖
១-ហាមយកម៉ោងការងារទៅដើរផឹកគ្រឿងស្រ-វឹងជាដា-ច់ខា-ត
២-ត្រូវកែប្រែឥរិយាបថ និងមិនត្រូវប-ង្កបាតុភាពឬធ្វើសកម្មភាពណា ដែលធ្វើបា-ត់បង់កិត្តិយសសេចក្ដីថ្លៃថ្នូរជាអ្នកដឹកនាំ និងជាអ្នករាជការ ទៀតឡើយ
៣-ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ
៤-ត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក
៥-ត្រូវគោរពវិ-ន័យ ពេលវេលាបំពេញការងារនៅក្នុងអង្គភាពឱ្យបានជាប់លាប់
៦-គ្រប់បេសកកម្ម និងការសុំច្បា-ប់ឈប់សម្រាកត្រូវមានការអនុញ្ញាត ពីអភិបាល នៃ គណៈអភិបាលខេត្ត
៧-រដ្ឋបាលខេត្ត នឹងផ្អាកធ្វើការវាយតម្លៃ ស្នើសុំគ្រឿងឥស្សរិយយសការងារ រយៈពេល០២ឆ្នាំ រួមទាំងការវាយតម្លៃស្នើសុំដំឡើងថ្នាក់ ដំឡើងឋានន្តរស័ក្តិ រយៈពេល០២ ឆ្នាំដូចគ្នា។
ទទួលបានលិខិតព្រ-មាននេះ លោក អ៊ូម វិបុល ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមចំណុចណែនាំខាងលើ ជៀសវាងធ្វើឱ្យមាន កំហុសលើកក្រោយទៀត ។ ក្នុងករណីមិនរាងចាល រដ្ឋបាលខេត្តនឹងមានវិធានការ តាមច្បា-ប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងច្បា-ប់ពាក់ព័ន្ធនានា ដោយមិនមានការយោគយល់ទៀតឡើយ៕