សង្គម
អតីតពិធីការិនីគឺអ្នកនាង មាស សុវណ្ណរតនា បានទ្រហ៊ោរយំតាមរយៈវីដេអូផ្សាយផ្ទាល់ ដោយបានធ្វើការរិះ.គន់ និងទទូចឲ្យធនាគារមួយ ជួយពន្លឿនការដោ-ះស្រាយ ក្រោយជួបបញ្ហាបញ្ចូលលុយដាក់ទូរ ATM ក៏ត្រូវជាប់គាំ-ង កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។
តាមរយៈវីដេអូផ្សាយផ្ទាល់នោះអ្នកនាងបានឲ្យដឹងដំណោះស្រាយគឺត្រូវប្រើពេលយូរ ម្ដងថា៣ថ្ងៃ ម្ដងថា១សប្ដាហ៍ តែយ៉ាងណាក្រោយពេលដែលវីដេអូផ្សាយផ្ទាល់នេះ មានការចែករំលែកយ៉ាងច្រើន គឺទទួលបានដំណោះស្រាយវិញហើយ គឺមិនដល់២៤ម៉ោងនោះទេជុំវិញរឿងរ៉ាវលុយចំនួន២០០០ដុល្លារ ដែលត្រូវបានជាប់គាំ-ងនៅទូATM របស់ធនាគារ ABA សាខាម្តុំស្ពានអាកាសផ្សារដីហ៊ុយ។
នេះបើតាមអ្នកនាងបានឲ្យដឹងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយមានឲ្យដឹងខ្លឹមសារថ្មីថា «សប្បាយចិត្តណាស់ ថវិការបស់នាងខ្ញុំដែលបានដាក់ចូលម៉ាស៊ីនទូ ATM (ABA)បានជាប់គាំ-ងកាលពីយប់មិញ ឥលូវបានចូលមកក្នុងគណនីរបស់នាងខ្ញុំវិញហើយ សូមអរគុណដល់ធនាគារ ABA ដែលបានជួយពន្លឿន និងមានដំណោះស្រាយលឿនរហ័សទាន់ចិត្តមិនដល់ ២៤ម៉ោងជូនដល់អតិថិជន
និងសូមអរគុណបងស្រីម្នាក់…. (ABA)ដែលបងស្រីបានទំនាក់ទំនង មកនាងខ្ញុំកាលពីម៉ោង៦:០៨ព្រឹកដោយគាត់ទើបតែបានមើលវិដេអូរបស់នាងខ្ញុំរួច ហើយបានជួយពន្លឿន និងរកដំណោះស្រាយឆាប់រហ័សជូនមកនាងខ្ញុំក្នុងការសម្របសម្រួលបញ្ហាដែលកើតឡើង សូមអរគុណ…!!
នាងខ្ញុំសូមបញ្ជាក់៖ បើអត់មានតំណាងសាខា ABA (ទឹកថ្លា) ក្រោមស្ពានអាកាសផ្សារដីហ៊ុយណាម្នាក់ ធ្វើការសុំទោ-សនាងខ្ញុំទេ ប៉ុន្មានថ្ងៃខាងមុខនេះក្រោយពេលនាងរួចរាល់ធុរៈការងាររបស់នាងខ្ញុំរួច នាងខ្ញុំនិងទៅធនាគារដើម្បីធ្វើការបិតគណនីរបស់នាងខ្ញុំទាំងអស់ឈប់ប្រើប្រាស់ជាងរៀងរហូត (ខ្ញុំអត់បានគំ-រា-មទេសូមបញ្ជាក់តែនាងខ្ញុំឈឺចា-ប់ខ្លាំ-ងហើយក៏មិនចង់យកភាពល្បីដោយការមានបញ្ហាជាមួយខាងធនាគារដែរ)
នាងខ្ញុំចង់អោយខាងសាខាមានដំណោះស្រាយ មានការទទួលខុសត្រូវ មានរបៀបទំនាក់ទំនងពន្យល់អតិថិជនដោយល្អទទួលយកបាន និងស្ដាប់ហេតុផលរបស់អតិថិជនផងអំពីបញ្ហារបស់គាត់ត្រូវការ សូមអរគុណ
សុំកែតម្រូវពាក្យ៖ សុំទោ-ស ការសុំទោ-សខ្ញុំបានទទួលតាមទូរស័ព្ទច្រើនខ្សែរួចហើយតាំងពីព្រឹក ខ្ញុំបានបាត់ខឹ-ងហើយ អ្វីដែលខ្ញុំចង់បាន គឺបងៗនៅក្នុងហេតុការណ៍នោះប្រហែល៥នាក់ឬ៧នាក់ ជួបតទល់គ្នាហើយធ្វើការពន្យល់ខ្ញុំឲ្យបានច្បាស់អំពីបែបបទដែលប្រាប់ខ្ញុំថា ម្ដង៣ថ្ងៃបាន ដល់ខ្ញុំត្រូវការលុយបន្ទាន់សួរនាំច្រើន បងម្នាក់ទៀតមកថាដល់៣សប្ដាហ៍
ប៉ុន្តែប្រព័ន្ធធនាគារលឿនរហ័សមិនដល់២៤ម៉ោងផងទទួលបានលុយវិញ តើបែបបទបងៗនិយាយនោះយ៉ាងដូចម្ដេចសូមជួយពន្យល់ខ្ញុំឲ្យបានច្បាស់បន្តិច។ បើបានលុយមកវិញលឿនចឹងក៏គ្មានរឿងបែបនេះកើតដែរ មិនដល់២៤ម៉ោងផង.. សូមបញ្ជាក់ការសុំទោ-សគឺមិនសំដៅដល់ការសំពះលុ-តជ-ង្គង់អ្វីឡើយ វាគឺជាការទទួលយកការកែប្រែធ្វើឲ្យល្អឡើងវិញ សូមបងប្អូនកុំមានការយល់ច្រឡំ ពាក្យសុំទោ-សនេះ