បទ «Are You Ok?» របស់ផលិតកម្មហ្គាឡាក់ស៊ី ក្រោយទិញសិទ្ធិម្ចាស់សំឡេងនៃពាក្យនេះ ល្បីឡើងកក្រើកដល់អ្នករិះ.គន់សូម្បីពេទ្យ បញ្ញវន្ត... និងថ្នាក់ដឹកនាំកំពូលផលិតកម្មខ្លួនឯងទៀត

សង្គម

ហ្វឺសញូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផលិកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា បានសម្រេចចិត្តទិញសិទ្ធិម្ចាស់សំឡេងនៃពាក្យ «are you ok?» ក្នុងតម្លៃមួយដែលមិននឹកស្មានដល់ គឺរហូតដល់ ១២,០០០ ដុល្លារ ដោយរំពឹងថាពេលចេញវីដេអូចម្រៀងពេញមកនឹងមានការគាំទ្រខ្លាំង ហើយអាចឈានដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាបទចម្រៀងនេះ បកស្រាយដោយតារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា គ្រាន់តែចេញ trailers (វីដេអូខ្លី) ភ្លាម សង្កេតឃើញថាលើបណ្ដាញសង្គមទិកតុក និងហ្វេប៊ុកផ្លូវការរបស់ផលិតកម្ម គឺមានការទស្សនា លើសលប់ពាសពេញពិភពលោកតែម្ដង។

ជាមួយនឹងគ្នានេះក៏មានការរិះ.គន់ព្រោងព្រាតផងដែរក្នុងនោះពេ-ទ្យម្នាក់ ឈ្មោះ Ly Rathana បានលើកឡើងថា៖ «ខ្ញុំចាប់អារម្មណ៍នៅលើបណ្តាញសង្គម ទាក់ទងនឹងបទចម្រៀងចេញថ្មីរបស់ កញ្ញា​ តន​ ច័ន្ទសីម៉ា​ ស្តីពីចម្រៀង are you OK ដោយ​មានឈុត ជាសម្លៀកបំពាក់សិស្ស/និស្សិត​ តែដៃកាន់កាំ-ភ្លើ-ង លើកច្រងេងច្រង៉ាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជាគ្រូ-ពេ-ទ្យម្នាក់ ខ្ញុំ​សូម​ចែករំលែក​មតិយោបល់​ខ្លះៗថា រូបភាពបែបនេះ​ មានមែនជាសញ្ញាល្អ ឬបង្ហាញពីគម្រូសម្រាប់យុវជនខ្មែរទេ បើទោះបីជាកាំ-ភ្លើ-ងនោះជាកាំ-ភ្លើ-ងជ័-រក្តី។ វាជាគ្រឿងលើកទឹកចិត្តឲ្យក្មេងៗជ្រួលជ្រើម​ រៀនសូត្រតាមគម្រូមិនល្អទៅវិញ។

ខ្ញុំអរគុណអ្នកនិពន្ធរបស់ផលិតកម្មដែលមានគំនិតផលិតបទថ្មីៗ ទាក់ទាញ​ ប៉ុន្តែ​ សូមពិចារណាឡើងវិញត្រង់ចំណុចនេះ តាមរយ: ការកា.ត់ចេញឈុតបែបនោះ ឬ​ ស្លៀកពាក់ឯកសណ្ឋានផ្សេងវិញ។ ខ្ញុំសូមអភ័យទោសជាមុនសម្រាប់ការលើកឡើង ប៉ុន្តែក្នុងបំណងដើម្បីកែលម្អទាំងអស់គ្នា។ សូម​អរគុណ..»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក Malyneth Dy បានលើកឡើងមិនខុសគ្នានោះទេដោយថា៖«តើរូបភាពបែបនេះសាកសមនឹងបង្ហាញជាសាធារណៈដែលឬទេ? ប្រើប្រាស់កាំ-ភ្លើ-ងក្នុងថ្នាក់រៀន (ទោះជាកាំ-ភ្លើ-ងជ័-រក្តី) ប៉ុន្តែ… ធ្លាប់គិតទេថា តើអត្ថន័យ នឹងរូបភាពសម្តែងក្នុងបទនេះ នឹងមានផលប៉ះ-ពា-ល់អ-វិ-ជ្ជមានដល់សាធារណៈជន ពិសេសប្អូនៗយុវវ័យមួយចំនួនដែលនិយមលេង ឬប្រើប្រាស់បណ្តាញសង្គម ដោយពុំបានចេះគិតពិចារណា ដែរឬទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើភាគច្រើនឆ្លើយថាអត់អីទេ នោះគឺចប់មែនទែនហើយ។ ការប្រើប្រាស់ នឹងការគ្រប់គ្រងបណ្តាញសង្គម គឺពិតជាសំខាន់ខ្លាំងណាស់ បើមិនមានវិធានការទប់ស្កាត់មតិកាបែបនេះខ្លះទេ នោះនឹងក្លាយទៅជាវេទិកាអា-ណា-ធិ-ប-តេយ្យជាក់ជាពុំខាន។ រូបភាព គឺ-ជះ-ឥទ្ធិ-ពលខ្លាំងណាស់ បើយើងមិនបានគិតអោយបានម៉ត់ចត់ មុននឹងផ្សព្វផ្សាយ។

ពិតជាពិបាកភ្នែកខ្លាំងណាស់ មិនដឹងថា តើអនាគតទំពាំងក្រោយៗដែលកំពុងឈ្ល.ក់វង្វេង សាទរនឹងទង្វើបែបនេះ ទៅជាយ៉ាងណាទេ? »

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានព.ន្ធ.នា.គារវិញបានបោះពាក្យមួយឃ្លាយ៉ាងខ្លីថា«វប្បធម៌ពា.លា.នាំគ្នារៀនតាម ស្អុ.យដូ.ចសំរា.ម គេថា Cool ណាស់»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្រោយពីមានការរិះគន់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផ្ទាល់បានចេញសារភ្លាមៗថា៖«សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី F.a.c.e.b.o.o.k. p.a.g.e នឹង A.ccount T.i.k.T.o.k របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@FirstNewsAsia